វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្លាយ​ជា​ស្ថាប័ន​ជួរមុខ​មួយ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩

2021/05/28 08:29:01 pm        715

ភ្នំពេញ ៖ លោកស្រី បណ្ឌិត Laurence Baril (​ឡូ​រ៉ង់ បារ៉ែល​)​នាយិកា​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ឆ្លើយតប​សកម្ម និង​មាន​ភាព​បត់បែន ​បាន​រហ័ស​ទៅនឹង​វិបតិ្ត​សុខភាព​បង្ក​ដោយ​ជំងឺឆ្លង​នានា​។

ការ​ថ្លែង​របស់​លោកស្រី បណ្ឌិត Laurence Baril យ៉ាង​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​២០២០ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ នា​រសៀល​ថ្ងៃទី​២៧ ​ខែឧសភា​។ លោកស្រី​បន្តថា ដោយ សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង ត្រូវ​រៀបចំ​ទាំង​តាមរយៈ​ការជួប​ផ្ទាល់​ផង ​និង​តាមរយៈ​វីដេអូ​សន្និសីទ​ផង អាស្រ័យ​ទៅតាម​កាលៈទេសៈ​ នៃ​អ្នកចូលរួម​ម្នាក់ៗ​។

លោកស្រី​បណ្ឌិត ​បាន​បន្តថា ក្នុង​ឆ្នាំ​២០២០ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​ឈរ​នៅក្នុង​ចំណោម​ស្ថាប័ន​ជួរមុខ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​។ នៅក្នុង​ខែមេសា​ ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភពលោក​ បានកំណត់​យក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ជាម​នី្ទ​រ​ពិសោធន៍​បង្គោល​មួយ ក្នុងចំណោម​ម​នី្ទ​រ​ពិសោធន៍​បង្គោល​សម្រាប់​វីរុស​កូ​វីដ​-១៩ ក្នុង​ពិភពលោក ដើម្បី​ដោះស្រាយ​លើ​ហានិភ័យ​ផ្នែក​សុខភាព​សាធារណៈ បង្ក​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-​១៩ ​ដែល​នេះ ​គឺជា​ការ​ទទួលស្គាល់​គួរ​ឲ្យ​កត់សម្គាល ​និង​ជា​កិត្តិយស​សម្រាប់​វិទ្យាស្ថាន​ ក៏ដូចជា ​សម្រាប់​ប្រទេស​កម្ពុជា​។

លោកស្រី បណ្ឌិត បាន​បង្ហាញ​អំពី​លទ្ធផល​វិទ្យាសាស្ត្រ​សំខាន់ៗ​ជាច្រើន ​ក្រៅពី​ជំងឺ​កូ​វីដ​-១៩​ ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​២០២០ ដូចជា​ជំងឺគ្រុនឈាម ជំងឺ​ឈី​ក​ ​ជំងឺ​ឆ្កែឆ្កួត​ ជំងឺគ្រុនចាញ់ ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ជំងឺរបេង ជំងឺ​ផ្តាសាយ​តាម​រដូវ ជំងឺ​ផ្តាសាយបក្សី ជំងឺថ្លើម​ មេរោគ​អេដស៍​/​ជំងឺអេដស៍ និង​ការសិក្សា​អំពី​បាណក​សាស្ត្រ​។ ផ្នែក​សំខាន់​មួយ​នៃ​សមិទ្ធផល​ទាំងនេះ ​គឺ​កើត​ចេញពី​កិច្ច​សហ​ប្រតិប​តិ្ត​ការ​ដ៏​មាន​ប្រសិទ្ធភាព និង​យូរអង្វែង​ជា​មួយ​ក្រសួងសុខាភិបាល​(​សុខភាព​មនុស្ស​) និង​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ (​សុខ​ភាព​សត្វ​) ព្រមទាំង​ដៃគូ​ថ្នាក់ជាតិ​ ថ្នាក់​តំបន់ ថ្នាក់​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត និង​ម​នី្ទ​រ​ពេទ្យ​នានា​។ ជា​ពិសេស​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​កសាង​សមត្ថភាព និង​ការបណ្តុះបណ្តាល ​និស្សិត​កម្ពុជា និង​អន្តរជាតិ​។ គំរូ​ការងារ​របស់​វិទ្យាស្ថាន​ មាន​ភាព​ស្របគ្នា​ទៅ​នឹង​បេសកកម្ម ក៏ដូចជា​គុណ​តម្លៃ​របស់​វិទ្យាស្ថាន​ផ្សេងៗ​ទៀត ​នៃ​បណ្តាញ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អន្តរជាតិ​។

ជាមួយគ្នា​នោះដែរ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ព្រមទាំង​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជាម​នី្ទ​រ​ពិសោធន៍​បង្អែក​សកល​មួយ ក្នុងការ​ដោះស្រាយ​នូវ​ហានិភ័យ​សុខភាព​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​ និង​ជៀស​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (​ហៅ​កាត់ IPC) គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់ចំណេញ​មួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ដំណើរការ​ប្រតិ​ប​តិ្ត​ការ ​ការងារ​របស់​ខ្លួន​ក្រោម​ឱវាទ​របស់​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​(​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​)៕


​អត្ថបទ រដ្ឋា​


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm