អ្នកនៅរស់រានពីរញ្ជួយដីនៅម៉ារ៉ុក ដែលនៅដាច់ស្រាយាល គិតថាត្រូវបានរដ្ឋបំភ្លេចចោល ខណៈរង់ចាំជំនួយ

2023/09/15 04:54:20 pm        73

អ្នកភូមិជាច្រើននៅក្នុងតំបន់ដាច់ស្រយាលភាគច្រើន ដែល​ទទួល​រង​ដោយ​រញ្ជួយដី​នៅ​ប្រទេស​ម៉ារ៉ុក នៅតែរស់នៅក្នុងតង់ចល័តពឹងផ្អែកលើជំនួយទាំងស្រុង ដើម្បី​នាំ​យក​ការ​ផ្គត់ផ្គង់​សំខាន់ៗ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានរង់ចាំជំនួយរដ្ឋមកដល់ពួកគេ រយៈពេល​ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​គ្រោះមហន្តរាយ។

យោងតាមតួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៨ រិចទ័រ ដែល​បាន​វាយ​ប្រហារ​មក​លើតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា បណ្តាលឲ្យមនុស្ស២.៩៤៦នាក់ ស្លាប់ និង ៥.៦៧៤នាក់រងរបួស ដែលបានធ្វើឲ្យប្រទេសម៉ារ៉ុកមានអ្នកស្លាប់ច្រើនបំផុត ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ និងមានឥទ្ធិពលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ១៩០០។

ខណៈមានការបោះជំរំដ៏ធំតាមលំដាប់លំដោយ តង់ដែល​បាន​ចេញ​ដោយ​រដ្ឋាភិបាល​ និង​មន្ទីពេទ្យ​តំបន់​របស់​យោធា បានកំណត់ក្នុងទីក្រុងធំៗមួយចំនួន ជាផ្នែក​នៃ​តំបន់​ដែល​នៅ​តែ​ជួយ​សង្គ្រោះ​ក្នុង​ការ​ផ្តល់ជំនួយ ដែលមានពលរដ្ឋស្ថិតនៅលើចិញ្ចើមផ្លូវ។

អ្នករាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលភ្ជាប់ក្រុង Amazigh ក្រុង Berber និងភូមិជាច្រើន បានឃើញអ្នកនៅរស់រាន បានបោះជំរំនៅខាងក្រៅក្នុងតង់តូចៗ ឬ​ស្ថិត​នៅ​ក្រោមក្រណាត់ផ្លាស្ទីក ដែលភ័យខ្លាចថា ការរញ្ជួយ​អាច​បំផ្លាញ​លំនៅ​ឋាន​ដែល​បាន​ខូច​ខាត​របស់​ពួក​គេរួចទៅហើយ។ 

រដ្ឋាភិបាល និយាយថា ខ្លួនកំពុងធ្វើអ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​រញ្ជួយ​ដីទាំងអស់៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm