កីឡាករប្រណាំង F1 ហ្វាំងឡង់ Valtteri Bottas និងកីឡាករចិន Zhou Guanyu នឹងបន្តស្នាក់នៅជាមួយក្រុមប្រណាំង F1 Alfa Romeo មួយរដូវកាលទៀត។
Valtteri Bottas ដែលផ្លាស់ពី Mercedes កាលពីឆ្នាំ ២០២២ នោះ ស្ថិតក្នុងគំរោងរបស់ Alfa Romeo រដូវកាលក្រោយស្រាប់ តែកីឡាករចិន Zhou Guanyu ដំបូងស្ថិតក្នុងការពិចារណារបស់ក្រុម។
យ៉ាងណាក្តី ស្របពេលក្រុម F1 ទាំងអស់កំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅទឹកដីសិង្ហបុរីសប្តាហ៍នេះ Alfa Romeo បានបញ្ជាក់ថា កីឡាករទាំងពីររបស់ខ្លួននឹងបន្តបើកបរឱ្យ Alfa Romeo ៣ រដូវកាលជាប់គ្នា។
Alfa Romeo នឹងត្រូវបញ្ចប់ឈ្មោះរបស់ខ្លួនត្រឹមដំណាច់រដូវកាលនេះ ហើយនឹងត្រូវប្រើប្រាស់ឈ្មោះថ្មីនៅរដូវកាលក្រោយ តែក្រុមមិនទាន់បង្ហាញនៅឡើយ។
សូមបញ្ជាក់ថា Alfa Romeo កំពុងឈរលេខ ៩ ក្នុងចំណោម ១០ ក្រុមនៅ F1 រដូវកាលនេះ ខណៈកីឡាករ Valtteri Bottas ឈរលេខ ១៥ មាន ៦ ពិន្ទុ និង Zhou Guanyu ឈរលេខ ១៦ មាន ៤ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ
