វិមានក្រឹមឡាំងនិយាយថា ភាពតានតឹងនៅតំបន់ ការ៉ាបាក កើនឡើង ខណៈអាមេនី ព្រមានពី​ស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ

2023/09/15 05:08:58 pm        159

វិមានក្រឹមឡាំងបានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងរវាងអាមេនី និង​អាហ្សែបៃហ្សង់ជុំវិញតំបន់ខណ្ឌចែក ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) កំពុង​តែ​កើន​​ឡើង ខណៈនាយករដ្ឋមន្រ្តីអាមេនីបាន​ហៅស្ថានភាព​ក្នុងទឹកដីដែលត្រូវ​បានបិទនោះថា​ជាបញ្ហាធ្ងន់ធ្ងរ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអាមេនី បានចោទប្រកាន់​អាហ្សែបៃហ្សង់ម្តង​ហើយ​ម្តង​ទៀត​អំពីការប្រមូលផ្តុំកងកម្លាំងនៅជុំវិញតំបន់ ការ៉ាបាក (Karabakh) ដែលរដ្ឋធានីបាគូ របស់​អាហ្សែបៃហ្សង់បានរារាំងយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២មក ដែល​បណ្តាល​ឱ្យ​មាន​ភាព​អត់​ឃ្លានយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងមួយ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បិទ​ផ្លូវ​ទៅ​កា​ន់ដែនដីនេះ កាលពីចុងសប្តាហ៍មុនមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry រុស្ស៊ីនឹងរក្សាទំនាក់ទំនងជាមួយ រដ្ឋធានី យ៉េរេវ៉ាន់ (Yerevan) និង បាគូ (Baku) ហើយ​នៅ​តែ​ជា​អ្នក​ធានា​ដែល​អាច​ទុក​ចិត្ត​បា​ន​នៃ​សន្តិសុខ​នៅ​តំបន់ កូកាសខាងត្បូង (Caucasus)។ ទីក្រុងមូស្គូបា​ន​សម្តែង​ការ​ខឹង​សម្បារ​ជាមួយ​ប្រទេស​ទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ 

តំបន់ការ៉ាបាក (Karabakh)ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​អាហ្សែបៃហ្សង់ ប៉ុន្តែសំបូរដោយប្រជាជនអាមេនីរស់នៅ ដោយមានការគាំទ្រពីរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan ) ដែលតំបន់នេះបានទទួលឯករាជ្យពី អាហ្សែបៃហ្សង់ បន្ទាប់ពី​សង្គ្រាម​ដ៏​យូរ​នៅ​ដើម​ទសវត្សរ៍ឆ្នាំ ១៩៩០។ 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលបានព្យាយាមជួយ​សម្រប​សម្រួល​សន្តិភា​ព​យូរ​អង្វែង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​នេះ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm