បណ្ដាអង្គការកម្មករឆ្វេងនិយមអាហ្សង់ទីន បានដើរដង្ហែតាមដងផ្លូវនៃទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងបេក្ខជនប្រធានាធិបតី ដែលនាំមុខក្នុងការបោះឆ្នោត គឺលោក Javier Milei។

ក្រុមអ្នកតវ៉ាបានសម្តែងការភ័យខ្លាចរបស់ពួកគេ ទាក់ទងនឹងនយោបាយរបស់បេក្ខជនសេរីនិយមជ្រុលរូបនេះ ដែលបានឈ្នះការបោះឆ្នោតជុំទីមួយ ហើយបានបន្ថែមថា ពួកគេនឹងប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក Milei ប្រសិនបើលោកបានឈ្នះក្នុងការបោះឆ្នោតសកល ខែតុលាខាងមុខនេះ។
លោក Milei ដែលទទួលបានកេរ្តិ៍ឈ្មោះ ដោយសារធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយទូរទស្សន៍ដ៏មានប្រជាប្រិយភាព បានទទួលការរិះគន់ពីអ្នកបោះឆ្នោតអាហ្សង់ទីន ដែលខឹងសម្បានឹងបញ្ហាអតិផរណាចំនួន ១២៤% ដោយសារការជាប់គាំងបញ្ហាសាច់ប្រាក់របស់រដ្ឋាភិបាល សេដ្ឋកិច្ចធ្លាក់ចុះ និងមនុស្ស៤នាក់ក្នុងចំណោម១០នាក់ក្នុងស្ថិតក្នុងភាពក្រីក្រនៅក្នុងប្រទេសនេះផងដែរ។
អង្គការកម្មករទាំងនោះ ក៏បានតវ៉ាចំពោះវិធានការរបស់រដ្ឋាភិបាលលោក Alberto Fernandez ដែលប៉ះពាល់ដល់ប្រាក់សោធននិវត្តរបស់កម្មករចូលនិវត្តន៍ ពលរដ្ឋគ្មានការងារធ្វើ ការទម្លាក់តម្លៃប្រាក់ប៉េសូ អតិផរណាកើនឡើងខ្ពស់ និងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ៕

