មន្ត្រី​សុខាភិបាល​ បន្ត​យក​សំណាក​កម្មករ​ជាង​២០០នា​ក់ ​នៅ​ស្រុក​សំរោង ​ទៅធ្វើ​តេស្តរកកូ​វីដ​-១៩

2021/05/28 09:21:33 pm        386

តាកែវ ៖ នៅក្នុង​ខេត្តតាកែវ មន្ត្រី​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ ​បាន​បន្ត​ចុះ​យក​សំណាក​កម្មករ ជាង​២​០០​នាក់ ​នៅ​រោងចក្រ ពឺ​ហ្វិ​កវី​សិន​ ដែលមាន​ទីតាំង​នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ក្នុងស្រុក​សំរោង​ បន្ទាប់ពី​បាន​រកឃើញ​កម្មករ​ចំនួន​២​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។

លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម កម្មករ​ជាង​២​ពាន់​នាក់ នៅក្នុង​រោងចក្រ ​ពឺ​ហ្វិ​កវី​សិន មន្ត្រី​ជំនាញ ​បានចាប់ផ្ដើម​ចុះទៅ​យក​សំណាក កម្មករ​ប្រមាណ​ជាង​២​០០នា​ក់ នៅ​ព្រឹក​នេះ​ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ក្រោយពី​បាន​រកឃើញ​កម្មករ ២​នាក់​ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។

លោក បាន​បញ្ជាក់ថា ចំពោះ​កម្មករ​ដែល​យក​សំណាក​ហើយ​ ត្រូវបាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ បាន​ត្រឹមត្រូវ​នៅតាម​ផ្ទះ​ ហើយ​បើ​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ មន្ត្រី​នឹង​ជូនដំណឹង​ទៅ​ពួកគេ​។​

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ​បាន​ឲ្យ​ដឹង​ដែរ​ថា​ រោងចក្រ ​ដែលមាន​កម្មករ​កើត​ជំងឺ​កូ​វីដ ១៩ ត្រូវ​បាន​តម្រូវឱ្យ​ផ្អាក​ផលិត​កម្មករ​ រយៈពេល​២​ថ្ងៃ​សិន ​ព្រោះ​កម្មករ​ កំពុងតែ​ជ្រួលច្របល់ មិន​មាន អារម្មណ៍​ធ្វើការ​។​

លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្តតាកែវ ​បានឱ្យដឹងថា ​រហូតមកដល់​ពេលនេះ នៅ​ទូ ទាំង​ខេត្តតាកែវ ​មាន​កម្មករ​ចំនួន​ជាង​៣​០០​នាក់​ហើយ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ហើយ​អ្នកជំងឺ​ទាំង​អស់នេះ ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ តាម​ស្រុក​នីមួយៗ ​ដោយឡែក​កម្មករ​។​

​ក្នុង​ខេត្តតាកែវ​ រហូតមកដល់​ពេលនេះ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​ជាង​៨​រយ​នាក់​ ក្នុងនោះ ជាសះស្បើយ ​ចំនួន​ជាង​២​០០នាក់ ​ស្លាប់​ចំនួន​៥​នាក់ ​ហើយ​អ្នកជំងឺ​ជាង​៥​០០​នាក់​ទៀត ​​កំពុងតែ​សម្រាក ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​របស់​ខេត្ត​៕

​អត្ថបទ​ ៖ គុជ វិភាគ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm