Jadon Sancho ត្រូវហ្វឹកហាត់ដាច់ដោយឡែករហូតដល់បញ្ហាជាមួយ Erik ten Hag ត្រូវបានដោះស្រាយ

2023/09/15 08:32:46 pm        295

ខ្សែបម្រើស្លាប​ Manchester United, Jadon Sancho នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីក្រុម រហូត​ដល់បញ្ហាជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់។

អតីតអ្នកចាត់ការ Ajax រូបនេះ មិនបានដាក់ឈ្មោះ Sancho ក្នុងបញ្ជីពេលចាញ់កាំភ្លើងធំ Arsenal ឡើយ ដោយលើក​ឡើងថា​កីឡាករ​អង់គ្លេស​រូប​នេះប​ង្ហាញ​ទំរង់​ក្រោម​ស្តង់ដា​អំឡុង​ពេល​ហ្វឹកហាត់។

យ៉ាងណាក្តី កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានបកស្រាយនៅលើបណ្តាញសង្គមថា ខ្លួន​គឺ​ជា​ពពែ​ដែល​ចាំ​តែ​ទទួលកំហុសយូរមកហើយ ដែលធ្វើឱ្យមា​នកា​រ​ផ្ទុះឡើ​ង​នៅ​ការ​ជជែក​គ្នានៅ​លើ​បណ្តាញ​សង្គម​ជុំវិញទំនាក់ទំនងរបស់អ្នកចាត់ការ និងកីឡាកររូបនេះ។

Sancho ដែលផ្លាស់ពី Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣ លានផោននោះ ធ្លាប់​សម្រាក ៣ ខែរដូវកាលមុនដើម្បីទទួលការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ដែល​ធ្វើ​ឱ្យ​ការ​ផ្លាស់​មក​កាន់ Old Trafford នេះ Sancho មិនបានចូលលេងជាប់លាប់ឡើយ ពោលគឺរយៈពេល ៣ ឆ្នាំ​កន្លងមកនេះបង្ហាញខ្លួនបានត្រឹម ៥៨ ប្រកួតនៅ Premier League រកបាន ៩ គ្រាប់ និង ៦ បាល់​បញ្ជូន។

Sancho ជាកីឡាករបម្រុងដែលផ្លាស់ប្តូរចូល ៣ ប្រកួតរដូវកាលនេះ ដែល Manchester United ​ឈ្នះ ២ ចាញ់ ២ នៅ Premier League៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm