សមាគមចុងភៅកម្ពុជា បើកការប្រកួតប្រជែងម្ហូបខ្មែរថ្នាក់ជាតិ ក្នុងពិព័រណ៍ម្ហូបអាហារ នៅកោះពេជ្រ

2023/09/15 08:53:11 pm        701

ភ្នំពេញ៖ សមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានកំពុងរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងពិធីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងសណ្ឋាគារ ឬហៅថា CamFood CamHotel ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា គោលបំណងកម្មវិធីការប្រកួតប្រជែងធ្វើម្ហូបខ្មែរ​ថ្នាក់ជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិស័យទេសចរណ៍​ ក៏ដូចជា ដើម្បីលើកតម្កើង​នូវតម្លៃ​របស់ម្ហូបខ្មែរតាំងពីបុរាណកាល និងធ្វើការជំរុញបន្ថែមនូវការ​ប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរ ​ដែលប្រជាកសិករកំពុងដាំដុះ ​ហើយក៏ជាកត្តាមួយ ក្នុងការធ្វើឲ្យប្រជាកសិករ​មានជីវភាពកាន់តែល្អប្រសើរផងដែរ។

លោកបានបញ្ជាក់ថា សម្រាប់វិញ្ញាសាការប្រកូតមុខម្ហូបខ្មែរ ​មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរ និងអាម៉ុក។

លោក សុង តេង ក៏បានលើកទឹកចិត្ត និងអំពាវនាវ​ទៅដល់អ្នកដែលស្រលាញ់ចូលចិត្តវិស័យ​ម្ហូប​អាហារនេះ ចូលរួមឲ្យបានច្រើនកុះករថែមទៀត​ ដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យ​ដែលកំពុងមាន ​ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ​ក៏ដូចជាលើកកម្ពស់វិស័យម្ហូបអាហារ។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា​កាន់តែច្រើនឡើង​ថែមទៀត តាមរយៈម្ហូបអាហារដ៏​ឆ្ងុយឆ្ងាញ់​ពិសារ។

សូមជម្រាបថា ​ការប្រកួតធ្វើម្ហូបខ្មែរនេះ គណៈកម្មាការនឹងដាក់ពិន្ទុទៅលើរសជាតិ ហើយ​នឹងឲ្យពិន្ទុទៅលើការ​ចំអិន​ និងការរៀបចំទុកដាក់។ ​ដោយទ្បែកសម្រាប់រង្វាន់ជ័យលាភី ​លេខ១ នឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត​ ២លានរៀល​ រួមជាមួយ មេដាយមាស និងលិខិតសរសើរ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm