បញ្ចប់មន្ទិលរឿងផ្លាស់ទៅ Bayern Munich, Kyle Walker បន្តកិច្ចសន្យាជាមួយ Man City ពីរឆ្នាំទៀត

2023/09/15 08:58:26 pm        242

ខ្សែការពារអង់គ្លេស Kyle Walker បានជម្រះ​មន្ទិល​ក្នុងការ​មិន​ប្រាកដ​ប្រជា​ជាមួយ​ក្រុម​មេឃ​ខៀវ ​Manchester City បន្ទាប់ពីសំរេចចុះហត្ថលេខារយៈពេល ២ ឆ្នាំបន្តនៅកីឡដ្ឋាន Etihad ដល់​ឆ្នាំ ២០២៦។

កិច្ចសន្យាចាស់របស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងអស់សុពលភាពនៅឆ្នាំ ២០២៤ ដំណាច់​រដូវកាល​នេះ ស្របពេលមានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich នៅ​ពេល​ទីផ្សារ​ទិញ​ដូរកីឡាករបើកចំហរកន្លងមក។

Kyle Walker បានឈ្នះពានសរុបជាមួយ Manchester City ១៣ ក្នុងរយៈពេល ៦ ឆ្នាំ​កន្លង​មក​។

ខ្សែការពារស្លាបស្តាំរូបនេះបានផ្លាស់មកាន់ City កាលពីខែសីហាឆ្នាំ ២០១៧ ផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ ៤៥ លានផោន។

រដូវកាលមុន​ Kyle Walker បង្ហាញខ្លួនសរុប ៣៩ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Manchester City ដែល​ឈ្នះពានបីក្នុងមួយរដូវកាល តែមិនបានចូលលេង ១១ នាក់ដំបូងឡើយពេល City ឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ។

រំលឹកថារដូវកាលមុន Walker ស្ទើរតែបាត់បង់តំណែងរបស់ខ្លួនទៅហើយ ដោយ​ធ្លាប់​ត្រូវ​បាន​គេ​ដឹង​ថា​មិនសប្បាយចិត្តនឹងពាក្យសំដីរបស់អ្នកចាត់ការ Pep Guardiola ដែលលើកឡើងថា Walker មិនអាចបត់បែនខ្លួនតាមយុទ្ធសាស្រ្តនៃប្រព័ន្ធការពារថ្មីដែលត្រូវលោក Pep យក​មក​ប្រើ​ប្រាស់​ចាប់​ពីពាក់កណ្តាលរដូវកាលមុន។

យ៉ាងណាក្តី អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងកាលពីខែកក្កដាកន្លងមកថា នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាងដើម្បីរក្សា Walker ឱ្យនៅបន្តជាមួយ Manchester City ស្របពេល Bayern Munich កាន់តែកៀកក្នុងការនាំយកខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះ។

រដូវកាលនេះ Kyle Walker បានចូលលេង ១១ នាក់ដំបូងទាំង ៤ ប្រកួតរបស់ City នៅ Premier League និង មួយប្រកួតទៀតនៅ UEFA Super Cup៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        36
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        61
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm