[BREAKING NEWS] អ្នកប្រកួតប្រជែងនាយករដ្ឋមន្ត្រីថៃដែលត្រូវបានរារាំង លោក Pita លាលែងជាមេដឹកនាំគណបក្ស

2023/09/15 09:27:17 pm        181

លោក Pita Limjaroenrat ដែលគណបក្សកំណែទម្រង់របស់លោក បានទទួលជ័យជម្នះ ​សម្រាប់​អសនៈភាគច្រើន នៅក្នុងការបោះឆ្នោតជាតិប្រទេសថៃកាលពីខែឧសភា បាន​លា​លែង​ជា​មេដឹកនាំគណបក្ស នៅថ្ងៃសុក្រនេះ។ អ្នកប្រកួតប្រជែងវ័យក្មេងរូបនេះ បានដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ Move Forward Party (MFP) ទៅដល់ចំណុចខ្ពស់ក្នុងការបោះឆ្នោត ដែលទ​ទួល​បាន​ប្រយោជន៍​លើ​ភាពពេញចិត្តខ្លាំងរបស់អ្នកបោះឆ្នោត ធ្វើឲ្យមានកំហឹង​ដល់​របប​គ្រប់​គ្រង​គាំទ្រ​ដោយ​យោធា ជិតមួយទសវតស្សរ៍មកនេះ។

ទោះជាយ៉ាងណា លោកត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុម​អភិរក្ស​ចាក់​ឬស​ជ្រៅនៅ​​ក្នុងសភា ហើយក្រោយមកត្រូវបានផ្អាកជាសមាជិកសភា។ គណបក្សឆ្ពោះទៅមុខ(Move Forward) បានចាកចេញពីភាពជាដៃគូចម្រុះជាមួយគូបដិបក្ខប្រឆាំងគណបក្សភឿថៃ ដែល​បាន​បន្ត​បង្កើត រដ្ឋាភិបាលចម្រុះ ជាមួយគណបក្សគាំទ្រយោធា និងបាននិយាយថា ពួក​គេ​នឹង​ចូល​ទៅ​ជាមួយ​បក្សប្រឆាំង។

លោក Pita បានសរសេរនៅលើទំព័រFacebook ផ្លូវការរបស់លោកថា « ខ្ញុំលា​លែង​ជា​មេដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward) ដើម្បីត្រួស​ត្រាយ​ផ្លូវស​ម្រាប់​សមាជិក​សភា​ដែល​អាច​មាន​សំឡេង​នៅក្នុងសភា ជាមេដឹកនាំប្រឆាំង»។ ស្ថិតនៅក្រោមរបបបច្ចុប្បន្ន មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវតែជាសមាជិកសភា។ លោក Pita បានសរសេរបង្ហោះថា «ដោយសារ​តែ​ការ​ផ្អាក​សមាជិក​សភារ​បស់ខ្ញុំ ខ្ញុំនឹងមិនអាចទទួលបានតំណែងសមាជិកសភា និងជាមេដឹកនាំ​ប្រឆាំង​នៅ​ពេល​អនាគតដ៍ឆាប់ខាងមុខនោះទេ។ កាលពីខែ កក្កដា លោកត្រូវបាន​ផ្អាក​សមាជិក​ភាព​សភា ខណៈកំពុងរង់ចាំ ការចេញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ជុំវិញការ​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលពេលនេះលែងមានទៀតហើយ។ ក្រោមរដ្ឋធម្មនុញ្ញប្រទេសថៃ សមាជិកសភា ត្រូវបាន​ហាមឃាត់មិនឲ្យ​មាន​ផ្ទាល់​ខ្លួន​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​ នៅក្នុងការបង្ហោះតាមបណ្តាញ Facebook លោក Pita និយាយថា លោកនឹង​នៅ​តែ​ទាក់​ទង​ជិតស្និទ្ធនៅក្នុងគណបក្ស។


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        380
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        323
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm