ប្រធាន WMO ៖គ្រោះថ្នាក់ក្នុងទឹកជំនន់លីប៊ី អាចនឹងត្រូវបានជៀសផុតបើសិនជាមានប្រព័ន្ធប្រកាសអាសន្នឧតុនិយមដំណើរការ

2023/09/15 09:41:23 pm        58

អាមេរិក ៖ ប្រធានអង្គការឧតុនិយមពិភពលោក (WMO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះថ្នាក់នឹងអាចជៀសផុតក្នុងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសលីប៊ី បើសិនជាប្រទេសបែកបាក់មួយនេះ មានសេវាកម្មឧតុនិយមដំណើរការ អាចចេញការព្រមាន ឬការប្រកាសអាសន្នដល់ប្រជាពលរដ្ឋ ។ 

 ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស លោក Petteri Taalas គឺជាអគ្គលេខាធិការអង្គការ WMOនិយាយថា ការងារប្រឈមដ៏លំបាកបំផុតរបស់ប្រទេសលីប៊ី នៅក្នុងការគ្រង់គ្រងលទ្ធផលនៃទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ គឺការធ្វើអភិបាលកិច្ច ពុំដំណើការធម្មតា ។ 

 លោក Taalas និយាយថា កាលពីមុន WMO ធ្លាប់បានទាក់ទងជាមួយក្រុមអាជ្ញាធរលីប៊ី ដើម្បីជួយពួកគេធ្វើកំណែទម្រង់លើប្រព័ន្ធឧតុនិយមប្រទេសមួយនេះ ប៉ុន្តែកិច្ចខិតខំរបស់ពួកគេ ត្រូវបានរារាំងដោយសារតែស្ថានភាពសន្តិភាពពុំអំណោយផល ។ 

 ប្រតិបត្តិការជួយសង្រ្គោះ មានភាពស្មុគស្មាញដោយសារតែការបែកបាក់នៅក្នុងប្រទេសមានពលរដ្ឋរស់នៅ៧លាននាក់មួយនេះ ដែលមានសង្រ្គាមឥតឈប់ឈរ ដោយគ្មានរដ្ឋាភិបាលកណ្តាលខ្លាំង ចាប់តាំងពីបដិវត្តន៍ពណ៌គាំទ្រដោយអង្គការណាតូ បានផ្តួលរំលំលោក Muammar Gaddafi កាលពីឆ្នាំ ២០១១ ។ 

 រដ្ឋាភិបាលរួបរួមជាតិ(GNU) ទទួលស្គាល់ដោយអន្តរជាតិ មានមូលដ្ឋាននៅក្នុងរដ្ឋធានីទ្រីប៉ូលី ស្ថិតនៅតំបន់ភាគខាងលិចប្រទេស ខណៈដែលរដ្ឋបាលម្ខាងទៀត គ្រប់គ្រងនៅតំបន់ភាគខាងកើត ដែលរួមទាំងទីក្រុង Derna ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm