ទីក្រុង Marrakesh ស្វាគមន៍ភ្ញៀវទេសចរ ជាច្រើនថ្ងៃបន្ទាប់ពីរញ្ចួយដីនៅម៉ារ៉ុក

2023/09/15 09:49:41 pm        90

ម៉ារ៉ុក ៖ ប្រតិបត្តិករទេសចរណ៍ប្រទេសម៉ារ៉ុកកំពុងអញ្ជើញ និងជំរុញទឹកចិត្តដល់ប្រជាជនឲ្យធ្វើដំណើរទៅកាន់ ទីក្រុង Marrakesh បន្ទាប់ពីរញ្ជួយដីកម្រិត ៦,៨ រិចទ័រវាយប្រហារប្រទេសអាហ្វ្រិកខាងជើងមួយនេះកាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ប្រក្រតីភាពកំពុងវិលត្រឡប់មកទីក្រុង Marrakesh វិញបន្ទាប់ពីរញ្ជួយដី។ សណ្ឋាគារ និងអាជីវកម្មតូចៗ កំពុងបើកឡើងវិញ ខណៈភ្ញៀវទេសចរបន្តមកដល់។

រញ្ជួយដីបានវាយប្រហារ អំឡុងពេលនៃខែដ៏មមាញឹកបំផុតសម្រាប់វិស័យទេសចរណ៍។ ទោះជាយ៉ាងណា បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃការកាន់ទុក្ខជាតិ ទីលាន Jemaa Lifna ដែលមានរូបបដិមា ក្នុងទីក្រុង Marrakesh មានសភាពរស់រវើក និងពេញទៅដោយអ្នកទេសចរ។ អាកាសយានដ្ឋានបានបើក ហើយជើងហោះហើរបន្តជាធម្មតា។ អ្នកដំណើរអន្តរជាតិរាប់ម៉ឺននាក់កំពុងធ្វើដំណើរជារៀងរាល់ថ្ងៃ ដើម្បីមកទស្សនាទីក្រុងដ៏ស្រស់ស្អាតនេះ។ លោក Ines Chihi ប្រតិបត្តិករទេសចរណ៍ជនជាតិបារាំងម្នាក់ និយាយថា សាររបស់លោក ទៅកាន់ពិភពលោកទាំងមូល គឺ ភ្ញៀវទេសចរត្រូវមកទស្សនាប្រទេសម៉ារ៉ុក។ សូមគាំទ្រប្រទេសម៉ារ៉ុក ជាប្រទេសមានសប្បុរស។ រញ្ជួយដី បានបណ្តាលឲ្យមានការបំផ្លាញច្រើន ជាពិសេសនៅខាងក្រៅ ទីក្រុង Marrakesh ។ វាគួឲ្យសោកស្តាយប៉ុន្តែប្រសិនបើយើងចង់ជួយប្រជាជនម៉ារ៉ុក លោកគិតថា យើងត្រូវបន្តមកទស្សនាប្រទេសនេះ។ 

អ្នកមានជំនាញវិជ្ជាជីវៈរាប់ពាន់នាក់ក្នុងទីក្រុង Marrakesh ពឹងផ្អែកលើវិស័យទេសចរណ៍ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ លោក Tayri ពាណិជ្ជករម៉ារ៉ុក និយាយថាប្រទេសម៉ារ៉ុក មានសុវត្ថិភាព ទោះបីជាបន្ទាប់ពីរញ្ជួយដី។ នេះជាទឹកដីមានសន្តិសុខ សន្តិភាព និងភាពចុះសម្រុងគ្នា។

វិស័យទេសចរណ៍ បានផ្តល់ការងារប្រមាណ ៥៦៥.០០០ ការងារ នៅក្នុងប្រទេសម៉ារ៉ុក។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm