ឧត្តមសេនីយ៍ លន់ សុផាត រំលឹកដល់នគរបាលខេត្តរតនគិរីត្រូវត្រៀមខ្លួនជានិច្ចជួយពលរដ្ឋរងគ្រោះមហន្តរាយឲ្យបានទាន់ពេល

2023/09/15 10:08:43 pm        69

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ក្រើនរំលឹកដល់នគរបាលនៅខេត្តរតនគិរីទាំង អស់គប្បីត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីរង់ចាំទទួលបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុណាមួយនិង ត្រូវអនុវត្តឲ្យបានដាច់ខាតរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល។

 ការលើកឡើងរបស់ឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលរូបនេះ គឺបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបំប៉នជំនាញការពារ ទប់ទល់សភាពការណ៍ ដល់មន្ត្រីនគរបាល កងអន្តរាគមន៏ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

 លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលត្រូវត្រៀមខ្លួនគ្រប់ពេល វេលាទាំងអស់ស្តាប់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ហើយយើងទាំងអស់គ្នាត្រូវការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។

 ទន្ទឹមនឹងការដែលត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សេចក្តីថ្លៃថ្នូរ ជាមន្ត្រីនគរបាលជាតិ ក៏ត្រូវសហការឲ្យបានជិតស្និទ្ធ បំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម ។ ល ។

 លោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់នគរបាលខេត្តរតនគិរីទាំងអស់ត្រូវបង្កើនវិធានការការគ្រប់គ្រង ថែរក្សាការពារសំភារៈ ឧបករណ៍ អាវុធជាតិផ្ទុះឲ្យបានគង់វង្ស និងពិសេសទៅទៀតនោះ គឺតៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុណាមួយ។ និងត្រូវយកចិត្តទុកដាក់លើការថែរក្សា សុខមាលភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីជំងឺឆ្លងផ្សេងៗ។

 ជាមួយនេះ ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំនាយកដ្ឋាន - អង្គភាព ស្នងការដ្ឋាននគរបាលខេត្ត គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងមន្ត្រីក្រោមឱវាទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវគ្គនេះ ប្រព្រឹត្តទៅដោយរលូន និងតាមផែនការដែលបានកំណត់៕ អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm