
លោកប្រធានាធិបតី Luis Abinader និយាយថា សាធារណរដ្ឋដូមីនីក បានបិទព្រំដែនទាំងមូលជាមួយប្រទេសជិតខាងហៃទី ចាប់ពីវេលាម៉ោង ៦ព្រឹក ថ្ងៃសុក្រនេះតទៅ ស្របពេលដែលមានជម្លោះលើការសាងសង់ព្រែកជីកចេញពីទន្លេរួមគ្នា ។
ទីក្រុង Santo Domingo ( សាំង ដូម៉ាំង) ព្យាយាមបញ្ឈប់បន្ទាន់ការងារសាងសង់ ដោយពួកគេនិយាយថា ការបិទការសាងសង់ត្រូវការយ៉ាងចាំបាច់ ដោយមានការគាំទ្រពីយោធា និងកងកម្លាំងប្រទេសមួយនេះ បើទោះបីជាការជជែកពិភាក្សាជាមួយរដ្ឋាភិបាហៃទី នៅតែបន្តក៏ដោយ ។
គួរឲ្យដឹងថា សាធារណរដ្ឋដូមីនីក មាននូវទំនាក់ទំនងជាប់គាំងជាមួយប្រទេសជិតខាងហៃទី ហើយពួកគេបាន ពង្រឹងសន្តិសុខព្រំដែន ក៏ដូចជានិរទេសប្រជាពលរដ្ឋហៃទីរាប់ម៉ឺននាក់ ដែលរត់ភៀសខ្លួនពីសង្រ្គាមក្រុមឧក្រិដ្ឋជន នៅក្នុងប្រទេសរបស់ពួកគេ ។
សាធារណរដ្ឋដូមីនីក បានគំរាមបិទព្រំដែនរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយពួកគេនិយាយប្រឆាំងថា ការងារសាងសង់ព្រែកជីកជិតទន្ល Massacre បានបំពានលើសន្ធិសញ្ញាឆ្នាំ ១៩២៩ ៕