អាណតិ្តទី៧នាយកដ្ឋានសិល្បៈទស្សនីយភាព៖ មានទិសដៅសំខាន់៣យ៉ាង ដើម្បីអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ

2023/09/16 05:32:49 pm        497

ភ្នំពេញ៖លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ក្នុងអាណតិ្តទី៧នេះ នាយកដ្ឋាន​មានទិសដៅ​សំខាន់ៗ​ចំនួន៣យ៉ាង ​ដើម្បីអភិរក្ស អភិវឌ្ឍន៍​ និងផ្សព្វផ្សាយ ​ដើម្បីឲ្យប្រជាជនស្គាល់ ស្រលាញ់ គាំទ្រ ចូលរួមថែរក្សាការពារ ​និងធ្វើឲ្យសិល្បៈ​រឹងមាំ​ ជឿនលឿន​ដូចបណ្តាប្រទេសផ្សេងៗទៀត។

លោក ប្រធាននាយកដ្ឋាន បន្តថា ការងារសំខាន់ៗទាំង៣យ៉ាងនោះ ​គឺទី១៖ ការងារអភិរក្ស ជារឿង​សំខាន់​ចំពោះវិស័យវប្បធម៌ ​ជាក់ស្តែង​នាយកដ្ឋាន​បានដាក់ទិសដៅ​ស្រាវជ្រាវ​ចងក្រង​ទម្រង់សិល្បៈ ដែលយើងហៅថា​ ទម្រង់សិល្បៈមិនមានសកម្មភាព ​ឈានដល់ការបាត់បង់​ និងបាត់ការគាំទ្រ​តែម្តង ដូចជា ល្ខោនកេន ល្ខោនបែបបទ ល្ខោនភ្លេងការ។ ​ទម្រង់ល្ខោនទាំងអស់នេះមិនសូវមានការសម្តែង ឬគ្មានការសម្តែងតែម្តង។

ទី២៖ ការងារអភិវឌ្ឍ ទម្រង់សិល្បៈមួយចំនួនត្រូវការអភិវឌ្ឍ យើងមិនអាចនៅឆ្ងាយពីបច្ចេកវិទ្យា ឬក៏នៅទ្រឹងនោះទេ។ ​ដូចជាទម្រង់សិល្បៈល្ខោននិយាយ ​យើងត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា មានLED ​បញ្ចាំង​នៅផ្ទាំងខាងក្រោយ​ ដើម្បីឲ្យសោភ័ណ្ឌភាពសម្តែង​នៃសាច់រឿងនេះ កាន់តែប្រសើរឡើង​ថែមមួយកម្រិតទៀត។

ទី៣៖ ការងារផ្សព្វផ្សាយ ​យើងមិនអាចធ្វើអ្វីដែលគ្មានការផ្សព្វផ្សាយបាននោះទេ។ មានន័យថា យើងចង់ឲ្យប្រជាជន ស្រលាញ់ គាំទ្រ ​លុះត្រាតែប្រជាជន ​ដឹងថាទម្រង់សិល្បៈនេះ ជាទម្រង់​សិល្បៈរបស់​ជាតិខ្មែរ និងជារបស់គាត់ដែល។ ​នៅពេលខ្លះសិល្បៈយើងសម្បូរបែប មធ្យោបាយ​ក្នុងការផ្សព្វផ្សាយមានតិច មានពេលខ្លះប្រជាជន​ មិនបានដឹង ​មិនបានជ្រាប មានពេលខ្លះយល់ថា​ជាទម្រង់សិល្បៈរបស់បរទេសទៀតផង។

ជាចុងក្រោយក្នុងនាមមន្រី្តវប្បធម៌ លោក ឈាង ឆដាភ័ក្រ្ត ​ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព សូមអំពាវនាវដល់ប្រជាជន ​ជាពិសេសយុវជន ​ងាកមកគាំទ្រវិស័យវប្បធម៌ពិសេសសិល្បៈបុរាណ យើងដឹងហើយថា​ សិល្បៈបុរាណ មានសារ​សំខាន់ខ្លាំង​ណាស់ចំពោះជាតិ​ (វប្បធម៌ រលត់ជាតិរលាយ) ​វប្បធម៌ ជាអត្តសញ្ញាណ ​ដួងព្រលឹងរបស់ជាតិ។ ដូច្នេះបើវប្បធម៌របស់ជាតិសាសន៍មួយ ​មិនមានការគាំទ្រពីប្រជាជនផ្ទាល់នោះទេ គឺគ្មានការរីក​ចម្រើននោះទេ ​ដូចនេះគ្មានអ្នកណា ​ស្រលាញ់វប្បធម៌ជាតិ ជាងប្រជាជនយើងនោះទេ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        55
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm