គម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

2023/09/16 05:48:35 pm        723

កំពង់ធំ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងក្រុងទឹកស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បី​បន្សុទ្ធ​ទឹកកខ្វក់តាមផ្ទះ​ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម ​មុនបង្ហូរចេញទៅទីសាធារណៈ និងមិន​អោយប៉ះពាល់​ដល់សុខភាពសាធារណៈ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ ​និង​អាងប្រព្រឹត្តកម្ម​ទឹក​កខ្វក់ក្នុង​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា ​ក្រោមការដឹកនាំប្រកបដោយភាព​វៃឆ្លាត ​និងទស្សន វិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ដែលមាន​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យ​ដើម្បីធានា​ប្រយោជន៍​សុខភាពសាធារណៈ បានចាត់ការរៀបចំ​ការគ្រប់គ្រង កាកសំណល់រឹងរាវ ជាវិស័យសំខាន់ការថែរក្សាបរិស្ថាន​ និងអនាម័យ។

ឯកឧត្តម បន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន​ ប្រគល់សមិទ្ធផលនេះ​ ទៅកាន់រដ្ឋបាលខេត្ត គ្រប់គ្រង និងប្រតិបត្តិបន្ត ​ដើម្បីប្រើប្រាស់ ​ជាប្រយោជន៍​សាធារណៈសម្រាប់ប្រជាពលរដ្ឋ​ក្នុងខេត្ត​កំពង់ធំ ​និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋា​រចនា​សម្ព័ន្ធដែលយើង​ទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែងទៅអនាគត។

ឯកឧត្តមបន្តថា ​គោលនយោបាយ ​និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបាន ​ដាក់ចេញដើម្បីពន្លឿន​ការ​អភិវឌ្ឍប្រកប ដោយនិរន្តភាព។ ហើយនេះក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​ដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ​ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយគ្នានេះផងដែរ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងផងដែរថា ដោយ​មានការសហការយ៉ាងល្អ ​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា (ADB) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​ទទួលបានការគាំទ្រលើ ​អនុគម្រោង ធំៗចំនួន ៣ ដែល អនុវត្តន៍ការសាងសង់រយៈពេល៣ឆ្នាំ​ចាប់ផ្តើមពីខែកក្កដា ​ឆ្នាំ២០២០ និងបញ្ចប់ការ​សាងសង់ នៅថ្ងៃទី១១ ខែកក្កដា ​ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តមបន្តថា អនុគម្រោងធំទាំងបីនោះ រួមមាន ​អនុគម្រោង ​រៀបចំប្រព័ន្ធលូញែក ឬអាចហៅបានថា ជាប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុង ដើម្បីបង្កើនសមត្ថភាព​រំដោះទឹកក្នុងរដូវវស្សា មានប្រវែងសរុប ៣៤ គ.ម និងមានស្ថានីយ បូមចំនួន២កន្លែង, អនុគម្រោងរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រុះទឹកចំនួន ៣,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលរៀបចំលើផ្ទៃដីប្រមាណ១៦ ហិកតាដើម្បីបន្សុទ្ធទឹកកខ្វក់តាមផ្ទះ ភោជនីយដ្ឋាន​ សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម មុនបង្ហូរចេញទៅទីសាធារណៈ និងមិនអោយ ប៉ះពាល់ដល់ ​សុខភាពសាធារណៈ និងអនុគម្រោងរៀបចំទីលានចាក់សំរាមថ្មី ក្នុងផ្ទៃដីប្រហែល ១៩,៦ ហិកតា ស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ឱ្យនៅឆ្ងាយ​ពីទីប្រជុំជនក្រុងស្ទឹងសែន ​ដើម្បីជួយគាំទ្រដល់ការរៀបចំទុកដាក់សំរាមក្នុងក្រុង ស្ទឹងសែន ឱ្យបានល្អប្រសើរ ​និងមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រមាណ ​១៥៩ហិកតា ​ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ដែលរួមមាន​សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា​ សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm