Spurs ទាក់ទង​នាំ​យក​អតីត​អ្នក​ចាត់​ការ Mauricio Pochettino ត្រលប់​មក​វិញ

2021/05/28 10:37:05 pm        165

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អង់គ្លេស Tottenham Hotspur ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​ទាក់ទង​នាំ​យក​អតីត​អ្នក​ចាត់ការ Mauricio Pochettino ត្រលប់​មកវិញ ស្រប​ពេល​ក្លិប​មិន​ទាន់​មាន​អ្នកចាត់ការ​ពិតប្រាកដ​នៅ​ឡើយ​។

​​បុរស​វ័យ ៤៩​ឆ្នាំ​អា​ហ្ស​ង់​ទីន​រូប​នេះ​​ត្រូវ​បាន Spurs បណ្ដេញ​ចេញ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ បន្ទាប់ពី​ដឹកនាំ​បាន ៥​ឆ្នាំ មុននឹង​ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់ការ​ក្លិប​បារាំង Paris Saint Germain កាល​ពី​ខែ​មករា​។​ ​តែ PSG បាន​ខកខាន​ឈ្នះ​លី​គ​កំពូល​បារាំង Ligue 1 លើក​ទី២ ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល ៩​រដូវ​កាល​ចុងក្រោយ និង​ចាញ់ Manchester City នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។​

កាលពី​ដើមខែ​មុន Spurs បាន​បណ្ដេញ​លោក Jose Mourinho ដែល​បន្ត​តំណែង​ពី Pochettino ខណៈ Spurs ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្ដោះអាសន្ន Ryan Mason ហើយ​ក្រោយមក Spurs បាន​ចាញ់ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup និង​បញ្ចប់​រដូវ​កាល English Premier League នៅ​លេខ៧​។​ ​​យ៉ាង​ណាក្តី​មិន​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​ពី PSG ពី​ការ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក Pochettino នោះ​ទេ ខណៈ​កិច្ចសន្យា​របស់​អតីត​អ្នកចាត់ការ Southampton រូប​នេះ​ជាមួយ PSG នៅ​សល់ ១​រដូវ​កាល​ទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm