រដ្ឋបាលរាជធានីយកស្ពានបេឡេពីឫស្សីកែវ ទៅតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជើងឯក

2023/09/16 07:51:17 pm        2.1 K

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយកស្ពានដែកបេឡេពីឫស្សីកែវ ទៅដាក់នៅតំបន់ចាក់អង្រែក្រោម ​ដើម្បីតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់ជើងឯក។

រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំរុះរើយកស្ពានដែកបេឡេឬស្សីកែវ ទៅដាក់នៅ​តំបន់ចាក់​អង្រែក្រោម ស្ថិតលើផ្លូវ៥០ម៉ែត្រ ដើម្បីទុកឱ្យប្រជាពលរដ្ឋឆ្លងទៅតំបន់អភិវឌ្ឍជើងឯក​ជាបណ្តោះអាសន្នសិន។

នេះបើតាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍នាពេលអញ្ជើញ ក្នុងពិធីតភ្ជាប់ស្ពានកោះពេជ្រ កោះនរា។

ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យដឹងដែរថា ចំពោះគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់​ពីចាក់អង្រែក្រោម ​ទៅព្រែកប្រា បច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ ដែល​គម្រោងនេះក៏ជាការតភ្ជាប់ព្រែកប្រាទៅជាប់នឹងផ្លូវ ៥០ម៉ែត្រផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ​គម្រោងសាងសង់ស្ពានព្រែកប្រានេះ​ ក្រសួងសាធារណការ និងដឹក​ជញ្ជូន ​បានកំពុងធ្វើការជាមួយភាគីបរទេស​ និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដើម្បីវាយ​តម្លៃ​អំពីការចំណាយ សម្រាប់សាងសង់ស្ពានមួយនេះ។

សូមជម្រាបថា ខ្សែផ្លូវ ៥០ម៉ែត្រ ​គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING នៅតំបន់បឹងទំពុន ​និងបឹងជើងឯក ​នឹងតភ្ជាប់រហូតទៅដល់ផ្លូវលេខ​ ២១៧ ដែលខ្សែផ្លូវ ៥០ម៉ែត្រនេះ ​បាននឹងកំពុងស្ថាបនាចេញជាតួផ្លូវខ្លះហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm