ពេលត្រូវបានសួរពីកោះតៃវ៉ាន់ អនុប្រធាន UN និយាយថា ការដកនរណាម្នាក់ចេញ អាចប៉ះពាល់ដល់គោលដៅសកល

2023/09/16 08:44:37 pm        432

អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Amina Mohammed បាននិយាយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការមិនរាប់បញ្ចូលអ្នកណាម្នាក់ ត្រូវប៉ះពាល់ដល់កិច្ចប្រឹងប្រែងនានា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សកល ដោយនេះជាការលើកឡើង បន្ទាប់ពីត្រូវបានសួរអំពីការអំពាវនាវរបស់កោះតៃវ៉ាន់ឲ្យបញ្ចូលខ្លួនទៅក្នុងយុទ្ធនាការ។

គួរបញ្ជាក់ដែរថា មេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នា នាសប្តាហ៍ក្រោយ នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែកោះតៃវ៉ាន់មិនត្រូវបានរាប់បញ្ចូលនោះឡើយ នៅក្រោមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៧១ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជាតំណាងស្របច្បាប់របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ។

បណ្ដារមេដឹកនាំទាំងអស់ ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាបញ្ជីកិច្ចការ «ត្រូវធ្វើ» ជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលរួមមានបញ្ចូលបញ្ហានានា ដូចជាការដោះស្រាយវិបត្តិអាកាសធាតុ ការសម្រេចបាននូវសមភាពយេនឌ័រ ហើយនិងការបញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្រ។

លោកស្រី Mohammed បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «ខ្ញុំគិតថា ការមិនរាប់បញ្ចូលនរណាម្នាក់ រារាំងដល់គោលដៅនានា។ យើងបាននិយាយថា កុំទុកនរណាម្នាក់ចោល ហើយខ្ញុំគិតថា រដ្ឋជាសមាជិកត្រូវតែរកវិធី ដើម្បីធ្វើឲ្យប្រាកដថា យើងមិនស្ថិតនៅក្នុងទីតាំង ដែលយើងកំពុងបដិសេធមនុស្សទាំងឡាយ។

មនុស្សគ្រប់រូប មានសារៈសំខាន់ មិនថាកោះតៃវ៉ាន់ ឬផ្នែកផ្សេងទៀតនោះទេ។ ហើយខ្ញុំគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋជាសមាជិត្រូវស្វែងរកដំណោះស្រាយ»។

តែអ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា អង្គការសហប្រជាជាតិប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយបន្ថែមថា «យើងមិនមានបំណងទុកប្រជាជនចិនណាមួយចោលនោះទេ ហើយយើងគាំទ្រប្រជាជនចិនទាំងអស់ ប៉ុន្តែយើងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ»។

សូមបញ្ជាក់ថា កោះតៃវ៉ាន់បានអំពាវនាវជាយូរមកហើយឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ខ្លួនជាសមាជិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm