ប្រតិភូយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់

2023/09/16 10:21:13 pm        564

គណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន១០ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ បាន​និងកំពុង​ធ្វើដំណើរ​មកដល់កម្ពុជាជាបន្តបន្ទាប់ហើយ ​ដើម្បីចូលរួមវេទិកាយុវជនលើកទី២ ចាប់ពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ និងបន្តចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣។

កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងធ្វើជាម្ចាស់ផ្ទះវេទិកាយុវជនលើកទី២ និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ​នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។

លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា ​បានលើកឡើងថាដោយអនុវត្ត​តាមប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជា បានរៀបចំក្រុមការងារទទួលស្វាគមន៍ ​និងបដិសណ្ឋារកិច្ច ​ដោយមានមន្ត្រីទំនាក់ទំនង (L.O) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ និងក្រុមការងារដែលជាប្រតិភូយុវជន​កាកបាទក្រហមកម្ពុជា រង់ចាំទទួលស្វាគមន៍គណៈប្រតិភូយុវជនអន្តរជាតិដោយផ្ទាល់​នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។

វេទិកាយុវជនលើកទី២នេះ មានគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង ១១ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ​ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការនិយាយ​ជាសាធារណៈក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត។ ​លើសនេះទៅទៀត វេទិកាយុវជនលើកទី២ នឹងពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍របស់យុវជន នៃវេទិកាយុវជនលើកទី១ ដែលធ្វើឡើងនៅប្រទេសព្រុយណេកាលពីឆ្នាំ ២០២២ រួមជាមួយនឹង​ការពិនិត្យពិភាក្សារកបញ្ហាប្រឈមនានាដែលកំពុងកើតឡើង និងរកដំណោះស្រាយថ្មីរួមគ្នា​ក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ​សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍។

គូសបញ្ជាក់ផងដែរថា ​វេទិកាយុវជនលើកទី២ មានកម្មវិធីពិសេសមួយ​ គឺពិធីដាំដើមឈើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​​បាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ ​ដាំដើមឈើចំនួនជាង ២ពាន់ដើម លើផ្ទៃដី ២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅក្នុងឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។

សកម្មភាពដាំដើមឈើនេះ គឺជាការបណ្ដុះនូវឆន្ទៈ និងក្ដីស្រលាញ់ចំពោះបរិស្ថាន និងការរួមចំណែក​នៃការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ​ជំរុញឱ្យមានកំណើនបរិស្ថានបៃតង ដែលនឹង​មានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំ​តាមក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ​សាខា យុវជន អ្នកស្ម័គ្រចិត្តទាំង ២៥រាជធានីខេត្ត ​ភ្ញៀវជាតិ-អន្តរជាតិ ​សរុបប្រមាណ ៥០០នាក់។ បន្តពីនេះប្រតិភូយុវជនទាំងអស់ នឹងទៅទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមនៃច្បាប់មនុស្សធម៌អន្តរជាតិតាមរយៈប្រវត្តិដ៏ជូរចត់ដែលធ្លាប់កើតមាននៅប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm