លោកជំទាវ ឱ វណ្ណឌី​ន អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ ដើម្បី​ប្រសិទ្ធភាព​

2021/05/28 11:15:23 pm        560

ភ្នំពេញ៖ ជាថ្មី​ម្តង​ទៀត មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ទទួលបន្ទុក​ការ​ចាក់​វ៉ាក់សាំង បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​១​រួចហើយ ត្រូវ​តែទៅ​ចាក់​ដូ​ស​ទី​២​តាម​ការកំណត់ ដើម្បី​បង្កើត​ភាពស៊ាំ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​

​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​.១៩) តាមរយៈ​BTV បានបញ្ជាក់​ប្រាប់​ពលរដ្ឋ​ថា ប្រសិន បើ​ពលរដ្ឋ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​គ្រប់​ចំនួន​២​ដូ​ស​នោះទេ ការចាក់​លើក​ទី​១ នឹង​អសារ​បង់ ព្រោះ វ៉ាក់សាំង​នេះ ត្រូវ​ការ​ចាក់​២​ដូ​ស ទើប​មាន​ប្រសិទ្ធភាព​។​

​​តាម​ការ​បញ្ជាក់​ពី​គ្រូពេទ្យ វ៉ាក់សាំង​កូ​វី​សែ​ល បន្ទាប់ពី​ចាក់​ដូ​ស​ទី​១​រួចរាល់ ក្នុង​រយៈពេល​៨​សប្តាហ៍ ទៅ​១២​សប្តាហ៍ ចាំបាច់​ត្រូវ​ចាក់​ដូ​ស​ទី​២ ដើម្បី​បង្កើត​កងការពារ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​

​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បង្ហាញថា ពលរដ្ឋ ចំនួន ជាង ​១៦​ម៉ឺន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១​។ ចំណែក​ការចាក់​ដូ​ស​ទី​២ ដោយ​គិត ត្រឹម​ថ្ងៃទី​២៧ ខែឧសភា នេះ គឺ​បាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​ហើយ​។ តាម​ការ​គ្រោងទុកយុទ្ធនា​ការចាក់​វ៉ា​ក់ សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ នឹងត្រូវ​បិទ​បញ្ចា​ប់ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm