មនុស្ស ១៤នាក់ បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះនៅព្រៃ Amazon របស់ប្រេស៊ីល

2023/09/17 06:17:43 pm        506

មនុស្ស ចំនួន ១៤នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះក្នុងអំឡុងពេលអាកាសធាតុអាប់អួនៅតំបន់ព្រៃអាម៉ាហ្សូន (Amazon) របស់ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍។

យន្តហោះខ្នាតតូចមួយនេះ បានធ្វើដំណើរជិតដល់គោលដៅចម្ងាយ៤០០ គីឡូម៉ែត្រ រវាងទីក្រុង ម៉ាណូស (Manaus)របស់រដ្ឋអាម៉ាហ្សូណាស(Amazonas) និងទីក្រុងព្រៃដាច់ស្រយាល បាសេឡូស (Barcelos) នៅពេលដែលយន្តហោះនេះបានធ្លាក់។

ក្រុមមន្ត្រីបាននិយាយថា អ្នកទាំងអស់នៅលើយន្តហោះ រួមទាំងអ្នកដំណើរ១២នាក់ និងអាកាសយានិក២ នាក់បានស្លាប់។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើយដើម្បីស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។

លេខាធិការសន្តិសុខរដ្ឋ អាម៉ាហ្សូណាស លោក វីនីស៊ៀស អាល់ម៉េដា (Vinicius Almeida) បាននិយាយថា ព័ត៌មានដំបូងបានឲ្យដឹងថា យន្តហោះបានធ្លាក់ បន្ទាប់ពីភ្លាត់ចេញពីផ្លូវរត់ នៅពេលដែលធ្លាក់ចូលទៅក្នុងទីក្រុងបាសេឡូស អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងមិនអាចមើលផ្លូវបានឆ្ងាយ។ 

គេហទំព័រព័ត៌មានប្រេស៊ីល G1 បានរាយការណ៍ថា យន្តហោះនេះគឺជាយន្តហោះ EMB-110 ដែលមានម៉ាស៊ីនទួរប៊ីនភ្លោះ ផលិតដោយក្រុមហ៊ុនផលិតយន្តហោះប្រេស៊ីល Embraer ។

យោងតាមក្រុមហ៊ុន G1 ម្ចាស់យន្តហោះ លោក ម៉ាណូស អេរ៉ូតាកស៊ី (Manaus Aerotáxi) បាននិយាយថា យន្តហោះ និងអាកាសយានិក របស់ខ្លួនបានបំពេញតម្រូវការចាំបាច់ទាំងអស់ ដើម្បីធ្វើការហោះហើរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm