ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី ប្រារព្ធខួបមួយឆ្នាំចាប់តាំងពីមរណភាពរបស់នាង Mahsa Amini នៅក្នុងប្រទេសអ៊ីរ៉ង់

2023/09/17 06:22:00 pm        75

ក្រុមអ្នកគាំទ្រចលនាតវ៉ារបស់អ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅមុខសេតវិមាន ហើយបានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី កាលពីថ្ងៃសៅរ៍ ១៦ ខែកញ្ញា ដើម្បីរំលឹកខួបមួយឆ្នាំចាប់តាំងពីស្ត្រីវ័យក្មេងម្នាក់នាង ម៉ាសា អាមីន (Mahsa Amin) បានស្លាប់នៅក្នុងការឃុំឃាំងសាកសួររបស់នគរបាលសីលធម៌អ៊ីរ៉ង់ ដែលបង្កឱ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសនេះ។

មនុស្សរាប់រយនាក់បានស្រែកពាក្យស្លោករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ និងអំពាវនាវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បង្កើនទណ្ឌកម្មលើអ៊ីរ៉ង់។ តារាសម្តែង និងជាសកម្មជនជនជាតិអង់គ្លេសនាង ណាហ្សានីន បូនាឌី (Nazanin Boniadi) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយនិយាយថា គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យគួរតែរួបរួមគ្នា ដើម្បីជួយប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរបបនេះ។

មេដឹកនាំប្រទេសអ៊ីរ៉ង់បានបង្កើនវិធានការទប់ស្កាត់ការប្រឆាំងរយៈពេលមួយឆ្នាំចាប់តាំងពីការស្លាប់របស់នាង Amini នៅក្នុងការឃុំឃាំងរបស់នគរបាល។ ការតវ៉ាជាច្រើនបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីការស្លាប់កាលពីថ្ងៃទី១៦ ខែកញ្ញារបស់ស្ត្រីវ័យក្មេង ជនជាតិ ឃឺដ អ៊ីរ៉ង់វ័យ២២ឆ្នាំដែលត្រូវបាននគរបាលសីលធម៌ចាប់ខ្លួន បីថ្ងៃមុនដោយចោទប្រកាន់ថារូបនាងបានបំពានលើច្បាប់ស្លៀកពាក់អ៊ីស្លាមជាកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ។

នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ានៅក្នុងតំបន់ឃឺដនៃប្រទេសនេះ ហើយបានឃុំខ្លួនឪពុករបស់នារីរងគ្រោះ Mahsa Amini មួយរយៈខ្លី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm