គណៈសង្ឃនាយក ណែនាំឲ្យគ្រប់វត្តអារាមទូងស្គរ ដើម្បីអបអរសាទរ​រមណីយដ្ឋានកោះកេរ​ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/18 03:42:52 pm        216

គណៈសង្ឃនាយកនៃកម្ពុជា បានណែនាំឲ្យគ្រប់វត្តអារាមទាំងអស់ធ្វើការទូងស្គរ វាយរគាំង នាថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ នៃអង្គការយូណេស្កូ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ចុះ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីប្រគេនដំណឹង ស្តីពីការរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌល វិបស្សនា អាស្រម និងសាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា របស់​គណៈសង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បាន​លើក​ឡើងថា«សូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យ​ទូទាំង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ព្រមៗគ្នា នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ»។

រមណីយ​ដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះ​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ជាផ្លូវ​ការ​របស់​អង្គការ​យូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត​។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៩ហើយ ដោយក្នុងនោះទី១ ប្រាសាទអង្គរវត្ត​(សម្បត្តិវប្បធម៌រូបី) បានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ទី២ របាំព្រះរាជទ្រព្យ (សម្បត្តិវប្បធម៌អរូបី) បានចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ទី៣ ល្ខោនស្រមោលស្បែកតូច ឬស្បែកធំ(អរូបី) បានចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ទី៤ ប្រាសាទ​ព្រះវិហារ(រូបី) បានចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ទី៥ ល្បែងទាញព្រ័ត្រ(អរូបី) បានចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ទី៦ ចាប៉ីដងវែង(អរូបី) បាន​ចុះនា​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទី៧ ប្រាសាទសំបូរព្រគុក (រូបី) បានចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ទី៨ ល្ខោនខោលស្វាយអណ្តែត បានចុះនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ និងទី៩ គឺរមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ បានចុះនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និង​មាន​ចម្ងាយ​ប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែក​ឯចម្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​មាន​ចម្ងាយ ៤៦០គីឡូម៉ែត្រ។

ប្រាសាទកោះ​កេរ​ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយ​ព្រះឥសូរ​តាម​បែប​ព្រមុ្ម​ញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ(ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីត​រាជ​ធានី​លិង្គបុរៈ ​សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន​៩៨​ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំង​ពី​សម័យ​បុរាណ​ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

 ដើម្បីអបអរ​សាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំង​អំពាវនាវ​ដល់​ ជនរួមជាតិ​កម្ពុជា​គ្រប់​រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទី​កន្លែង​សាធារណៈ​សំខាន់ៗ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកប​ដោយ​ទឹកចិត្ត​មោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះផងដែរ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm