ក្រុមបាតុកររាប់ម៉ឺននាក់ នៅទីក្រុងញ៉ូវយ៉ក សម្ដែងក្ដីបារម្ភពីបញ្ហាអាកាសធាតុ​ទៅកាន់បណ្ដាដឹកនាំពិភពលោក

2023/09/18 04:05:55 pm        205

ក្រុមបាតុកររាប់ម៉ឺននាក់ បានចាប់ផ្តើមប្រារព្ធទិវា «សប្តាហ៍អាកាសធាតុ» ហើយបានដើរដង្ហែ​ពាស​ពេញ​ដងផ្លូវនៃតំបន់ Midtown ទីក្រុង Manhattan រដ្ឋញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃអាទិត្យ (១៧ កញ្ញា) នៅមុនមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយ​អំពាវ​នាវ​ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងបណ្ដា​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត បញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ជាមួយ​នឹងក្បួនដង្ហែ ការប្រគុំតន្ត្រី និងការវាយស្គរ ក្រុមអ្នកតវ៉ាបានគ្រវីស្លាកសញ្ញា ដែល​សរសេរ​ថា «​លោក បៃដិន សូមបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» «ឥន្ធនៈ​ហ្វូស៊ីល​សម្លាប់​ជីវិត​លើផែនដី​» និង «ការប្រកាសអាសន្នអាកាសធាតុ» ជាដើម។

សារ​ទាំងនេះ គឺផ្ញើទៅកាន់បណ្ដាមេដឹកនាំពិភពលោក ក្នុងការ​ជួយ​សង្គ្រោះភ​ពផែនដី​ពី​កា​រ​ប្រើប្រាស់​ប្រេង និងឧស្ម័ន ដែលគេជឿថាកំពុងជំរុញឱ្យផែនដីឡើងកម្ដៅ។

ការតវ៉ា​កាលពីថ្ងៃអាទិត្យ គឺជាផ្នែកមួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​រយៈ​ពេល​មួយ​សប្តាហ៍​ដោយ​ក្រុម​សកម្មជនអាកាសធាតុ ដែលជាអង្គការមិនរកប្រាក់ចំណេញ មានគោល​បំណង​ជំរុ​ញ​សកម្មភាព​បម្រែបម្រួលអាកាសធាតុ និងបញ្ឈប់ការឡើងកម្ដៅផែនដី ដោយ​មាន​ការ​តវ៉ា​ជាង​៥០០​ករណី ដែលគ្រោងនឹងធ្វើនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស កូរ៉េខាងត្បូង ឥណ្ឌា និង​កន្លែង​ផ្សេង​ទៀតសរុបជាង៥៤ប្រទេស ហើយក្រុមអ្នករៀបចំការតវ៉ារំពឹងថា នឹងមាន​អ្នក​ចូល​រួម​ទូទាំង​ពិភពលោកជាងមួយលាននាក់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm