លោក Kim Jong-un វិលទៅប្រទេសកូរ៉េខាងជើងវិញក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ ៦ថ្ងៃនៅរុស្ស៊ី

2023/09/18 04:44:14 pm        162

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានធ្វើដំណើរ​វិលទៅ​ប្រទេស​របស់​លោក​វិ​ញ​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ីជា​ច្រើន​ថ្ងៃ​ជិត​១​សប្ដាហ៍​របស់​លោក​ ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​ខ្លាំង​អំពី​លទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​អាវុធ​រវាង​ប្រទេស​ទាំង​២​។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី បានរាយការណ៍ថា លោក Kim បានចាកចេញ​ពី​ប្រទេស​រុស្ស៊ី ​តាមរថភ្លើងពាសដែកពីតំបន់ព្រីម៉ូយ៉េ (Primorye)នៅក្នុ​ង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ីក្រោយ​ពិធីលាដែលបានធ្វើឡើងនៅស្ថានីយ៍រថភ្លើងអាទីយ៉ូមព្រីម៉ូស្គី១ (Artyom-Primorsky-1)​ ។

ចម្ងាយពីទីក្រុង អាទីយ៉ូម ទៅកាន់ស្ថានីយ៍រថភ្លើងខាសាន (Khasan) នៅតាមព្រំដែនរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើងជាង២០០គីឡូម៉ែត្រ។  

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាង​ជើង​អាច​ផ្ដល់​គ្រាប់​រំសេវសម្រាប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាថ្នូរ​នឹង​បច្ចេក​វិទ្យា​ផលិត​អាវុធ​ទំនើប​របស់​រុស្ស៊ី ​ដែលនឹងបង្កើនមហច្ឆិតានុយក្លេអ៊ែររបស់លោក Kim។

ដំណើរទៅ​កាន់បរទេសលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បានរួម​បញ្ចូលទាំងជំនួបមួយជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងការពិនិត្យ​មើល​យន្ត​ហោះជម្លាក់គ្រាប់បែកយុទ្ធសាស្ត្របំពាក់នុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និង​នាវាចម្បាំងជាដើម៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm