ព្រះខ័នរាជរក្សាភាពខ្លាំង ខណៈភ្នំពេញក្រោន និងបឹងកេត បន្ថែម ៣ពិន្ទុរៀងខ្លួន

2023/09/18 05:56:07 pm        2.1 K

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយបន្ដជ័យជម្នះលើកទី៥ ក្នុង​ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ​លើ​ក្រុមភ្ញៀវ​អង្គរថាយហ្គឺរ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងបឹងកេត បានបន្ថែម ៣ពិន្ទុ​រៀង​ៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង ។ ៥គ្រាប់ ដែលជួយឲ្យអតីតក្រុមជើងឯក ២សម័យ បន្ដកំណត់ត្រាឈ្នះ ធ្វើ​សម្រេច​​ដោយកីឡាករ ៥នាក់ផ្សេងគ្នា រួមមានកីឡាករ គឹម សុខយុទ្ធ នៅនាទីទី១០, កីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៤១, កីឡាករ Ryo Fuji នៅនាទី៦២, កីឡាករ Barcus Haber ​នៅ​នាទី​៧១ និងកីឡាករឡាវ Bounkong Bounphachan នៅនាទី៩០+៥ គ្រាដែល ២គ្រាប់​របស់​ក្រុម​ភ្ញៀវ​អង្គរថាយហ្គឺរ រកបានដោយកីឡាករ Nugent William និង Blasco Llorens ។

ចំណែកក្រុមភ្នំពេញក្រោនវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ។ ជំនួប​ក្រោម​ដំណក់​ភ្លៀង​រលឹមពេញ ៩០នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាជាខ្លាំង តែមាន​គ្រាប់​បាល់​កើត​ឡើងតែ ១គ្រាប់ប៉ុណ្ណោះ ដែលធ្វើសម្រចដោយកីឡាករ Rodrigues Roldao Denilson តាំងពីនាទីទី១៨ ហើយក៏ជាគ្រាប់បាល់ជ័យឲ្យក្រុមភ្ញៀវភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ​ត្រឡប់ទៅផ្ទះវិញផងដែរ ។

រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ២-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​។ ២គ្រាប់របស់អតីតក្រុមជើងឯក ៤សម័យនេះ រកបានដោយកីឡាករ Yoshihama Ryohei​ នៅនាទី២៩ និងកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី៤៨ ។

ដោយឡែកការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ ចំនួន ២គូទៀត គឺក្រុមណាហ្គាវើលដ៏ បាន​ត្រឹម​ស្មើ​ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ១-១ និងក្រុមកងយោធពលខេមរភូមិន្ទ បាន​យក​ឈ្នះ​ក្រុម​ព្រៃវែង​អេហ្វស៊ី ៣-០ ។

យោងតាមលទ្ធផលទាំង ៥ប្រកួតនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយ​រកបាន ១៥ពិន្ទុពេញ ក្នុងនាមក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ឬស្មើ តាម​ពី​ក្រោយ​ដោយ​ក្រុមភ្នំពេញក្រោន ដែលរកបាន ១២ពិន្ទុ ខណៈបឹងកេត បានរំកិលមកឈរលេខ៣ មាន ១០ពិន្ទុ ។ រីឯក្រុមវិសាខា បានធ្លាក់មកឈរលេខ៤ ដោយរក្សា ៩ពិន្ទុក្នុងដៃ នាំមុខក្រុម​ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ដែលមាន ៧ពិន្ទុស្មើគ្នា ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        162
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm