Carlos Sainz ឈ្នះការប្រណាំង F1 នៅសិង្ហបុរី បញ្ចប់ដំណើរជោគជ័យរបស់ Red Bull

2023/09/18 06:57:48 pm        194

កីឡាករប្រណាំងរថយន្តអេស្ប៉ាញ Carlos Sainz បានប្រជែងឈ្នះព្រឹត្តការណ៍ F1 នៅទឹកដី​សិង្ហបុរី ដើម្បីបញ្ចប់ដំណើរជោគជ័យរបស់ Max Verstappen និង Red Bull រដូវកាលនេះ។

កីឡាកររបស់ក្រុម Ferrari រូបនេះ ជាអ្នកឈ្នះក្នុងការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និង​បានរក្សាការនាំមុខរបស់ខ្លួនតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។

ជាសប្តាហ៍ដ៏អាក្រក់មួយសម្រាប់ Red Bull ដោយកីឡាករទាំងពីរនាក់មិនអាចឆ្លងផុត​វគ្គជម្រុះ​ជុំទី២ កាលពីថ្ងៃ សៅរ៍ ហើយ Max Verstappen ចាប់ពីលេខ ១១ ពុះពារដល់លេខ ៥ នៅទី​បញ្ចប់។

អ្នកមកដល់ទីចំណាត់ថ្នាក់លេខ ២ គឺ Lando Norris របស់ក្រុម McLaren តាមពីក្រោយ​ដោយ​ជើង​ឯក ៧ សម័យ Lewis Hamilton ខណៈមិត្តរួមក្រុម Mercedes, George Russell បាត់បង់​តំណែង​លេខ ៣ នៅជុំចុងក្រោយ និងកៀកទីព្រ័ត្រផងដែរក្រោយភ្លាត់ស្នៀតប៉ះរបង។

សូមបញ្ជាក់ថា នេះជាជ័យជំនះទី ២ ប៉ុណ្ណោះសម្រាប់ Carlos Sainz តាំងពីឈ្នះនៅ​អង់គ្លេស​ឆ្នាំ​មុន ហើយក៏ជាលើកដំបូងដែរក្នុងរដូវកាលនេះដែល Red Bull មិនឈ្នះ ពោលគឺរដូវកាលនេះ ២០២៣ នេះ Red Bull តែងតែឈ្នះជាពិសេសគឺ Max Verstappen ដែល​កំពុង​នាំមុខ​គេ​ក្នុង​តារាង​ជើងឯក។

ឆ្លងកាត់ការប្រកួតសប្តាហ៍នេះ Max Verstappen បន្តនាំមុខគេដដែលមានសរុប ៣៧៤ ពិន្ទុ តាម​ពីក្រោយដោយមិត្តរួមក្រុម Red Bull, Sergio Perez មាន ២២៣ ពិន្ទុ Lewis Hamilton លេខ ៣ មាន ១៨០ ពិន្ទុ Fernando Alonso លេខ ៤ មាន ១៧០ ពិន្ទុ និងលេខ ៥ Carlos Sainz មាន ១៤២ ពិន្ទុ។

បន្ទាប់ពីសិង្ហបុរី Formula One ពិភពលោកនឹងបន្តដំណើរទៅទឹកដីជប៉ុនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm