គម្រោងCAPFishជួយជំរុញឱ្យសិប្បកម្មនៅខេត្តកំពង់ធំ គោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ

2023/09/18 07:04:51 pm        212

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧហ្សាហកម្ម(UNIDO) ក្រោម​សហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ​បានជំរុញឱ្យសហគ្រាសនៅខេត្តកំពង់ធំ អនុវត្តស្តង់ដារ​សុវត្ថិភាពម្ហូបអាហារ។

បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ​សិប្បកម្មផលលិតត្រីងៀត សួង សោភ័ណ ស្ថិតនៅស្រុកស្ទោង ​ខេត្តកំពង់ធំ​ បានអនុវត្តស្តង់ដារ ​CQS ​និងបង្កើនកើនការផលិតក្នុងមួយខែៗ និងទទួលបានប្រាក់ចំណូល​ច្រើនជាងមុនផងដែរ។

នេះបើតាមលោក សួង សោភ័ណ ​ម្ចាស់សិប្បកម្មបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ នៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះ បន្តដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម ​អង្គការUNIDO និង​អ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ​ទៅទស្សកិច្ចខ្សែចង្វាក់ផលិតកម្មម្ចាស់​សហគ្រាសកែច្នៃត្រី សួង សោភ័ណស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សួង សោភ័ណ បន្តថា ​មុនពេលមិនទាន់រួមចូលអនុវត្តគម្រោង មុខរបបខ្ញុំធ្វើ​លក្ខណៈបែប​គ្រួរសារ​តែលូវយើងមានបុគ្គលិកចូលធ្វើការជិត១០នាក់​ និងមាន​ទីផ្សារល្អផងដែរ។ការមានបុគ្គលិកនេះ ​ព្រោះតែតំរូវការមានកើនឡើង។

លោកជំទាវ អ៊ឹម រចនា​ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ​សុវត្ថិភាពម្ហូបអាហារ ​មានសារៈសំខាន់ណាស់សម្រាប់​សុខភាព​របស់មនុស្សគ្រប់រូប។ ​លើសពីនេះ លោកជំទាវ ​បានលើកឡើងពីការចូលរួមចំណែក​របស់​គម្រោងCAPFISH-Capture ​ក្នុងការជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូប​អាហារ​ឱ្យ​មានសុវត្ថិភាព មាន​ស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ​ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញ​បរិភោគ ដើម្បីកាត់បន្ថយ​ការចំណាយ ​ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ដំណើរទស្សនកិច្ចសិក្សា និង​ផ្សព្វផ្សាយ​អំពីសហគ្រាសជលផល​ក្រោយ​ប្រមូលផលដែល​ទទួលផល​ពីគម្រោង CAPFish បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ​រហូតដល់ថ្ងៃទី២០​ ខែកញ្ញា ​ឆ្នាំ២០២៣ ស្ថិតនៅ រាជធានីភ្នំពេញ ​ខេត្តកណ្តាល​ កំពង់ធំ​ និងខេត្តសៀមរាប៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm