ភ្ញាក់ផ្អើល! កោះហ្វីជីឈ្នះអូស្រ្តាលីក្នុងពូលការប្រកួតបាល់ឱបជើងឯកពិភពលោក​នៅបារាំង

2023/09/18 07:44:11 pm        189

ក្រុមបាល់ឱបជម្រើសជាតិហ្វីជីបានធ្វើឱ្យមានរឿងភ្ញាក់ផ្អើល នៅព្រឹត្តិការណ៍​បាល់ឱប​ជើង​ឯក​ពិភព​លោក​លើទឹកដីបារាំង បន្ទាប់ពីយកឈ្នះក្រុមជើងឯក ២ សម័យអូស្រ្តាលីនៅក្នុងពូល C ២២-១៥។

ហ្វីជីនាំមុខ ១២-៨ ក្នុងវគ្គទី ១ តាមរយៈបាល់ពិន័យ ៤ លើក ខណៈ​អូស្រ្តាលី​មាន​បាល់​ពិន័យ​មួយ​លើក ​និងរកបានមួយ Try។

ឈានចូលវគ្គទី ២ បើកមកហ្វីជីក៏រកបាន Try បង្កើនការនាំមុខឱហ្វីជី ខណៈ​អូស្រ្តាលី​ក៏​ព្យាយាម​តាម​ពី​ក្រោយ​វិញដែរតែយឺតពេលទៅហើយខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ២២-១៥។

នេះជាជ័យជំនះទី ៣ សម្រាប់ហ្វីជីលើអូស្រ្តាលី តែជាជ័យជំនះដំបូងនៅ World Cup ដើម្បី​ឡើង​ឈរ​លេខ ២ នៅក្នុងពូល C នេះ។

ងាកមកការប្រកួតផ្សេងទៀត ក្រុមជើងឯកឆ្នាំ ២០០៣ អង់គ្លេសបានយកឈ្នះជប៉ុនដាច់ ៣៤-១២​។

Lewis Ludlam រកបាន Try តែមួយគត់ដែលកើតឡើងក្នុងវគ្គទី ១ ខណៈ​ជប៉ុន​តាម​ពី​ក្រោយ​ប្រកៀត​ប្រកិត​នៅដើមវគ្គទី ២ ដោយបាល់ពិន័យ Rikiya Matsuda តែអង់គ្លេសក៏រកបាន Try ៣ លើក​ផ្ទួនៗ ដើម្បីបញ្ចប់ការប្រកួតជាមួយនឹងជ័យជំនះ ៣៤-១២។

សូមបញ្ជាក់ថា នេះជាជ័យជំនះ ២ ប្រកួតផ្ទួនៗសម្រាប់អង់គ្លេស បន្ទាប់​ពី​ប្រកួត​ដំបូង​យក​​ឈ្នះ​អាហ្សង់ទីន ២៧-១០៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm