តម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់ ផ្តល់ក្តីសង្ឃឹមដល់កសិករថៃ ដែលជាប់បំណុល និងជួបគ្រោះរាំងស្ងួត

2023/09/18 08:38:38 pm        178

ស្របពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក ។

ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅអំឡុងខែសីហា ក្រុមប្រជាកសិករនៅខេត្តឆៃណាត ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី ។

តាមធម្មតា មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលផ្លូវ ។

អ្នកស្រី Sripai ដែលជាកសិកររស់នៅខេត្តភាគកណ្តាលឆៃណាត និយាយថា បច្ចុប្បន្នខ្ញុំសង្ឃឹមថានឹងលក់ស្រូវបានតម្លៃពី ១ម៉ឺនបាតទៅ ២ម៉ឺនបាតក្នុង១តោន ។

អ្នកស្រីបន្តថា នោះហើយគឺជាហេតុផលដែលពួកយើងប្រញាប់ប្រញាល់ស្ទូងស្រូវបែបនេះ ។ ពួកយើងជាកសិករ ចេះជួយគ្នាទៅវិញទៅមក ពេលដែលពួកយើងមមាញឹកខ្លាំង ។

សន្ទស្សន៍តម្លៃស្រូវ-អង្ករអង្គការកសិកម្ម និងស្បៀងអាហារ ឃើញកើនឡើង ៩,៨ភាគរយក្នុងខែសីហា ឆ្នាំ ២០២៣ ធ្វើឲ្យប្រជាកសិករប្រញាប់ប្រញាល់ធ្វើស្រែនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញស្រូវ-អង្ករធំជាងគេបំផុតលំដាប់ទី ២របស់ពិភពលោក ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm