កម្ពុជាសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានមុនគេ មុនបន្ដទៅឥណ្ឌូនេស៊ី

2023/09/18 08:43:01 pm        883

ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN” ដែលជាការសម្ពោធដំបូងគេ ក្នុងចំណោមបណ្ដាប្រទេសសមាជិក មុនបន្ដរៀបចំនៅប្រទេសឥណ្ឌូនេស៊ី ក្រោមជំនួយគាំទ្រសម្ភាររបស់រដ្ឋាភិបាលចិន និងអាស៊ាន ។

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត ១ពាន់នាក់ ដែលបានចូលរួមអបអរសាទរសមិទ្ធផលថ្មី នៅសួនច្បារព្រះនាងប្រាជ្ញាបារមី នាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំ ពិធីសម្ពោធនេះ ធ្វើឡើងក្រោយកាលពីឆ្នាំ២០២២ កំឡុងកម្ពុជាធ្វើប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលមាន ១៥ក្រសួង-ស្ថាប័នចូលរួម ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញ ធ្វើការសិក្សាស្រាវជ្រាវរៀបចំប្រធានបទនូវទស្សនទានដែលមានការចាំបាច់ និងមានសារៈសំខាន់ សម្រាប់ប្រទេសអាស៊ាន គឺការបង្កើតតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនអាស៊ាន ។

បន្ទាប់មកទស្សនទាននេះ ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំកីឡាពីបណ្ដាប្រទេសអាស៊ាន និងដាក់ស្នើសុំទទួលការគាំទ្រពីកិច្ចប្រជុំកំពូលអាស៊ាន ហើយគម្រោងនេះ ជាលើកដំបូង ក្រោមជំនួយគាំទ្រក្រោមជំនួយគាំទ្របំពាក់សម្ភារពីរដ្ឋាភិបាលចិន ត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន កំណត់យកកម្ពុជាមុនគេ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី។ ដោយបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ទីតាំងសួនច្បារព្រះនាងប្រាជ្ញាបារមី ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីចុងវិច្ឆិកា ឆ្នាំ២០២២ បានអនុវត្តតាមផែនការចប់សព្វគ្រប់ និងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ។

ឯកឧត្តម វ៉ាត់ ចំរើន  បានចាត់ទុក នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ។ ការរៀបចំតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ ជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដើម្បីលើកកម្ពស់សុខុមាលភាព សុខដុមនីយកម្មរបស់ប្រជាជនអាស៊ាន ពង្រឹងសាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡាក្នុងតំបន់ ។

ចំពោះទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព គឺជាសកម្មភាពមួយ ដែលគ្រប់ប្រទេសជាសមាជិកអាស៊ាន រៀបចំឡើង ដើម្បីបំផុសឲ្យប្រជាជននៅក្នុងប្រទេសនីមួយៗ បានយល់ដឹងអំពីសារប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងជំរុញឲ្យប្រជាជនគ្រប់រូបអនុវត្តការហាត់ប្រាណដើម្បីសុខភាព និងសុខុមាលភាពរបស់ខ្លួន។ អាស្រ័យហេតុនេះ ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់ៗគ្នា ពិសេសគឺរីករាយជាមួយសមិទ្ធផលថ្មី នៃតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដើម្បីទទួលបាននូវសុខភាពល្អ កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនានា ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm