យកគ្រឿងចក្រទៅកាយដីមិនប្រាប់ម្ចាស់ដី តាមទាន់ចាប់ប្រគល់ឱ្យអាជ្ញាធរដោះស្រាយតាមផ្លូវច្បាប់

2023/09/18 10:00:40 pm        56

ព្រះវិហារ៖ អេស្កាមួយគ្រឿង កាយដីប្រជាពលរដ្ឋមិនជូនដំណឹងប្រាប់ម្ចាស់ដី ត្រូវបាន​ម្ចាស់ដី​ចាប់ប្រគល់ឱ្យសមត្ថកិច្ចយកមករក្សាទុក ​ដើម្បីរងចាំការដោះស្រាយ​ទៅតាមផ្លូវច្បាប់ ។

គួរម្លឹកថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក នៅចំណុចដី​ឈ្មោះលោកស្រី ឡេង ធារ៉ា រស់នៅភូមិជាំក្សាន ឃុំជាំក្សាន្ត ស្រុកជាំក្សាន ខេត្តព្រះវិហារ ចំណែក​ម្ចាស់​គ្រឿងចក្រឈ្មោះ ចែ ណៃ ​កាយយកដីសម្រាប់ធ្វើផ្លូវរបស់ក្រុមហ៊ុន ជីវ គឺមឡុង ។

ក្រោយ​ពី​ករណីនេះ​កើតឡើង​លោក អ៊ុង វុទ្ធី ​អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយ​ទំនាស់ដីធ្លី ​បាន​អញ្ជើញ​ភាគី​ទាំង​ពាក់ព័ន្ធទៅប្រជុំដោះស្រាយ​ក្រោមការ​​សម្របសម្រួល​ពី​ព្រះរាជ​អាជ្ញារងលោក ​គឹម ​សំលេង ​កាល​ពីថ្ងៃទី១៥ ខែកញ្ញា​កន្លងមកនេះ ​ជា​លទ្ធផលមិន​ត្រូវរ៉ូវ​គ្នា ដោយ​ភាគីលោកស្រី ឡេង ធារ៉ា ជា​ម្ចាស់ដី​ទាមទារ​សំណង៤០លានរៀល​ ចំណែក​តំណាង​ក្រុមហ៊ុន​មិនព្រមសង ។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជុំ​សម្របសម្រួល​ដោះស្រាយ​មិនត្រូវគ្នា​មាន​តែ​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​បន្ត ​ទៅតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធករណីនេះ លោកស្រី ឡេង ធារ៉ា ម្ចាស់ដី​បាន​ដាក់​ពាក្យបណ្តឹង​ម្ចាស់​គ្រឿង​ចក្រ​ឈ្មោះ ចែ ណៃ ​ទៅតុលាការរួចហើយ​ទាមទារ​សំណង៨០លានរៀល ​ដោយ​លោកស្រី ឡេង ធារ៉ា ​ជាម្ចាស់ដី​អះអាងថា​ ម្ចាស់​គ្រឿង​ចក្រ​ឈ្មោះ ចែ ណៃ ​បាន​លួច​កាយ​របស់​គាត់ម្ដង​ជា​ពីរម្ដង​ទើប​រូប​គាត់​សម្រេច​ដាក់ពាក្យបណ្ដឹង​ទៅតុលាការ​ដោះស្រាយតាមផ្លូវច្បាប់ ​។

យោងតាមពាក្យបណ្ដឹងរបស់លោកស្រី ឡេង ធារ៉ា​ សុំប្តឹង​ឈ្មោះ ចែ ណៃ និង​បក្សពួក​ពី​បទ៖ ធ្វើឱ្យខូចខាតដោយចេតនា ​ដែល​បានប្រព្រឹនៅភូមិទឹកក្រហម​ ឃុំទឹក​ក្រហម ​ស្រុកជាំក្សន្ដ ខេត្តព្រះវិហារ ​កាលពីថ្ងៃទី០៧​ ​ខែកញ្ញា ឆ្នាំ ​២០២៣កន្លងមក។

ករណីនេះឈ្មោះ ចែ ណៃ ម្ចាស់​គ្រឿង​ចក្រ​ដែលរង​ការចោទប្រកាន់ថា​ បាន​យក​គ្រឿងចក្រ​ទៅកាយដីកម្មសិទ្ធិ​របស់លោកស្រី ឡេង ធារ៉ា​ នោះមិនអាច​ទាក់ទង​សុំការ​បំភ្លឺ​បាន​ទេ​ នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm