ឯកឧត្តម នេត សាវឿន ប្រាប់អាជ្ញាធរនៅតាមព្រំដែនជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ពលករខ្មែរ

2023/09/18 10:03:02 pm        175

ភ្នំពេញ ៖ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំដល់អាជ្ញាធរនៅតាមបណ្តោយព្រំដែន ដែលជាប់នឹងប្រទេសថៃទាំងអស់ ត្រូវជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងមួយវិញទៀតត្រូវលុបបំបាត់បាតុភាពអសកម្មផ្សេងៗ ដែលបង្កការលំបាកដល់ពួកគាត់ ពេលធ្វើដំណើរចេញ-ចូលជាដើម។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលឹកដល់ថ្នាក់ដឹកនាំបណ្ដាអង្គភាពផ្សេងៗ នៅក្នុងគណៈកម្មការចំពោះកិច្ចនេះ ពិសេសសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ត្រូវតែកែប្រែឥរិយាបថក្នុងការបំពេញការងារ ដោយធ្វើយ៉ាងណាឲ្យពលករដែលត្រូវចំណាកស្រុកចេញទៅក្រៅប្រទេស មានភាពកក់ក្ដៅក្នុងការទទួលសេវា និងមិនត្រូវឲ្យពួកគាត់មានការថ្នាំងថ្នាក់អ្វីបន្តទៀតនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះសំខាន់គឺ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ត្រូវជួបធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករចំណាកស្រុក ហើយដើម្បីជាយន្ដការមួយផ្ដល់ភាពងាយស្រួលដល់ពលករចំណាកស្រុកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី គ្រោងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារតែម្ដង សំដៅទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយរបស់ពលករ។ លើសពីនេះ ឯកឧត្តមក៏បានណែនាំឲ្យបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍មួយផងដែរ (Hotline) និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីពលករទាំងអស់អាចមានមធ្យោបាយរាយការណ៍មកថ្នាក់ជាតិ ទប់ស្កាត់រាល់បាតុភាពនានាដែលកើតឡើងចំពោះពួកគាត់។

សូមបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកាលពីសប្តាហ៍កន្លងទៅនេះ។ គោលបំ ណងដែលបង្កើតគណៈកម្មការនេះឡើង គឺដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ-ចូល និងឆ្លងកាត់ព្រំដែន។ ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ-ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ។ ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន។ និងបញ្ហាផ្សេងៗចំពោះ បងប្អូនកម្មករជាដើម៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm