រកឃើញក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយវាយកូនបាល់ Davis Cup

2023/09/18 10:09:07 pm        153

ការប្រកួតវាយកូនបាល់តំណាងប្រទេស Davis Cup រកបានក្រុមឡើងវគ្គ ៨ ក្រុមចុង​ក្រោយ​ហើយ។

គូដំបូងនេះនៅក្នុងពូល B អង់គ្លេសបានយកឈ្នះការប្រកួតប្រផិតផើយលើបារាំងនៅទីក្រុង Manchester ដើម្បីឡើងវគ្គញបន្ត ពោលគឺក្រុមទាំងពីរស្មើគ្នា ២ ប្រកួតដំបូង​តាមរយៈ​ជ័យជំនះ​របស់ Dan Evans លើ Arthur Fils តែ Cameron Norrie ក៏ចាញ់កីឡាករបារាំង Ugo Humbert។

ប្រកួតកាត់សេចក្តីវាយគូ Dan Evans ចាប់ដៃគូជាមួយ Neal Skupski សង្គ្រោះពិន្ទុ Match-Point បួនលើករបស់បារាំងរហូតយកឈ្នះវិញ ១-៦ ៧-៦(៧-៤) និង ៧-៦(៨-៦) ដើម្បីឡើង​វគ្គ ៨ ក្រុមចុងក្រោយជាមួយអូស្រ្តាលីដែលឈរលេខ ២ ក្នុងពូលក្រោយយកឈ្នះស្វ៊ីស ៣-០។

អង់គ្លេសដែលឈ្នះជើងឯក Davis Cup ចុងក្រោយបំផុតនៅឆ្នាំ ២០១៥ គឺជាក្រុមលេខ ១ ក្នុង​ពូលត្រូវជួបជាមួយស៊ែប រឺអ៊ីតាលីដែលនឹងចាប់ឆ្នោតនៅថ្ងៃអង្គារស្អែកនេះ។

អូស្រ្តាលីគឺជាក្រុមលេខ ២ ក្នុងពូលឡើងជុំបន្តរួមជាមួយក្រុមការពារតំណែងជើងឯក កាណាដា ឆេក ហ្វាំងឡង់ និងហូឡង់ ដែលសុទ្ធតែកក់កៅអីនៅវគ្គបន្ត។

អវត្តមានគួរកត់សំគាល់នៅវគ្គ ៨ ក្រុមចុងក្រោយ Davis Cup ឆ្នាំនេះគឺម្ចាស់ផ្ទះអេស្ប៉ាញ ដែល​ឆ្លង​មិនផុតវគ្កចែកពូល ខណៈក្រុមជើងឯក ៣២ លើកអាមេរិក​ក៏ធ្លាក់ដែរ​ក្រោយចាញ់​ហ្វាំងឡង់​ប្រកួតចុង​ក្រោយក្នុងពូល។

Davis Cup ជុំ ៨ ក្រុមផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Malaga ប្រទេសអេស្ប៉ាញនៅ​ខែវិច្ឆិកា​ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        92
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        105
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm