ប្រមុខសហភាពអឺរ៉ុប សន្យាឲ្យមានផែនការសកម្មភាពជនអន្តោប្រវេសន៍ នៅកោះ Lampedusa របស់អ៊ីតាលី

2023/09/18 10:17:52 pm        59

អុីតាលី ៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា) បានទៅទស្សនកិច្ចកោះ Lampedusa របស់ប្រទេសអ៊ីតាលី ដែលកំពុងប្រឹងប្រែងដោះស្រាយជាមួយនឹងការកើនឡើងនៃការមកដល់របស់ជនអន្តោប្រវេសន៍ ហើយក្នុងដំណើរនោះ លោកស្រីបានសន្យាថា នឹងរៀបចំឲ្យមាននូវផែនការសកម្មភាពរបស់សហភាពអឺរ៉ុបចំនួន ១០ចំណុច ដើម្បីជួយជាជំនួយដល់អ៊ីតាលីដោះស្រាយស្ថានការណ៍នេះ។

មកដល់ពេលនេះ ក្នុងឆ្នាំនេះ ជនអន្តោប្រវេសន៍ចំនួន ១២៦.០០០នាក់ បានមកដល់អ៊ីតាលី ដែលចំនួននេះ ស្ទើរតែកើនឡើងទ្វេដងនៃចំនួនដូចគ្នា ក្នុងឆ្នាំ២០២២។ កោះដ៏តូច Lampedusa ថ្មីៗនេះ បានឃើញនូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្ស ដែលធ្វើដំណើរមកតាមទូក ដោយមានមនុស្សមកដល់ជាង ៧.០០០នាក់ នៅសប្តាហ៍នេះ ដែលច្រើនជាងចំនួនប្រជាជនរស់នៅអចិន្ត្រៃយ៍របស់កោះនេះទៅទៀត។

លោកស្រី Von der Leyen ត្រូវបានអមដំណើរដោយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ហើយរថយន្ត ដែលកំពុងដឹកថ្នាក់ដឹកនាំទាំងនោះទៅកាន់មជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់កោះ Lampedusa ត្រូវបានរារាំងមួយភ្លែត ពីសំណាក់អ្នកស្រុក ដែលតវ៉ាជុំវិញបន្ទុកដែលកោះនេះកំពុងប្រឈមជាមួយ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលនេះ លោកស្រី von der Leyen ដែលត្រូវបានគេរំពឹងថា នឹងឈរឈ្មោះសម្រាប់អាណត្តិទី២ នៅពេលដែលអាណត្តិរបស់លោកស្រីផុតកំណត់នៅឆ្នាំក្រោយនោះ បានដាក់ចេញនូវ«ផែនការសកម្មភាព» ១០ចំណុច ដើម្បីជួយសម្រាលសម្ពាធលើអ៊ីតាលី ជាកន្លែងដែលជនអន្តោប្រវេសន៍ភាគច្រើនមកពីឆ្នេរសមុទ្ររបស់អាហ្វ្រិកខាងជើង តាមទូក។

ក្នុងផែនការនេះ ក៏មានរួមបញ្ចូលការប្រើប្រាស់ទីភ្នាក់ងារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប Frontex ដើម្បីកំណត់អត្តសញ្ញាណជនអន្តោប្រវេសន៍ ដែលមកដល់ប្រទេសអ៊ីតាលី និងធ្វើមាតុភូមិនិវត្តន៍អ្នកដែលមិនមានសិទ្ធិជ្រកកោន៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm