CARDI គ្រោងចែកចាយពូជស្រូវចំប៉ីស៧០នៅចុងឆ្នាំនេះ ដែលធន់នឹងអាកាសធាតុ និងមានតម្លៃខ្ពស់

2023/09/18 11:19:11 pm        45

ភ្នំពេញ៖ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (កាឌី CARDI) បានឱ្យដឹងថា កាឌី គ្រោងផ្ដល់ពូជស្រូវប្រភេទចំប៉ីស៧០ ​ទៅឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ទូទាំងប្រទេស ​នៅចុងឆ្នាំនេះ ​ដើម្បីផលិតពូជឱ្យបានច្រើន ហើយចែកចាយ​បន្តទៅកសិករ ព្រោះស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ធន់នឹងអាកាសធាតុផង ។

ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី១៨ ខែកញ្ញា នេះ នាយកវិទ្យាស្ថានកាឌី បានឱ្យដឹងថា ស្រូវ ចំប៉ីស៧០​ គឺត្រូវបានផលិតឡើង ​តាមរយៈការបង្កាត់​រវាងពូជស្រូវផ្ការំដួល ​និងស្រូវប្រភេទផ្សេង ដែលមិនប្រកាន់រដូវ ​ហើយបើកសិករធ្វើស្រូវពង្រោះ​ អាចប្រមូលផលក្នុងរង្វង់៩០ថ្ងៃ ​ហើយបើសន្ទូង អាចប្រមូល ​ផលក្នុងរង្វង់៩៧ទៅ១០០ថ្ងៃ ។

លោកនាយក បានបន្តថា ​ដោយសារពូជស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ​និងកំពុងមានការបញ្ជា ទិញពី​ក្រុមហ៊ុននានា​ ទើបនៅចុងឆ្នាំនេះ វិទ្យាស្ថានកាឌី ​នឹងចែកចាយស្រូវចំប៉ីស៧០ ប្រមាណ ២តោន ជា ជំហានដំបូង ​ទៅឱ្យបណ្ដាខេត្ត ​ដើម្បីផលិតឱ្យបានច្រើន ​និងដើម្បីចែកចាយបន្ត ។

លោក ឡោ ប៊ុណ្ណា បានបន្ថែមថា ​​បច្ចុប្បន្ន កាឌី ​ក៏កំពុងខិតខំបង្កើតពូជស្រូវ ដែល​ធន់នឹងធាតុ​អាកាស ពិសេសអាចទប់នឹងកូនរដូវប្រាំង ​ដែលតែងតែកើតឡើង ​នៅអំឡុងខែកក្កដា​ និងសីហា ដែលរហូត ​មកដល់ពេលនេះ ​វិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​កសិកម្ម ផលិតពូជស្រូវបាន​ជិត៥០ប្រភេទហើយ ​ដោយស្រូវប្រភេទខ្លះ ​ផលិតបានជាអង្ករ ​យកទៅប្រកួតប្រជែង​នៅថ្នាក់​អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១​ ជាច្រើនដងផងដែរ ។

លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កាឌី ​ក៏បានបញ្ចេញពូជស្រូវប្រភេទសែនក្រអូប០១ ដែល មានទីផ្សារល្អ ​ហើយបើកសិករបង្កបង្កើតផលដោយអនុវត្ត​តាមលក្ខណៈបច្ចេកទេសបានល្អ អាច​ទទួល បានទិន្នផលដល់ប្រមាណ១០តោន​ក្នុងមួយហិកតា ដែលអាចកាត់បន្ថយការ​ចំណាយ​លើការងារផលិត ​ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm