កងទ័ពចំនួន១៤ប្រទេស បន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ជំរុញសាមគ្គីភាពដោះមីនក្របខណ្ឌអាស៊ានបូក

2023/09/18 11:32:41 pm        217

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញានេះ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងទ័ពចំនួន ១៤ប្រទេស​ ដែលកំពុងធ្វើលំហាត់​ហ្វឹកហ្វឺន​ដោះមីន​នៅលើទីលាន ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បូក ចិន អាមេរិច រ៉ុស្ស៊ី ជប៉ុន ​កូរ៉េខាងត្បូង ឥណ្ឌា ​និងអូស្ត្រាលី ក្រោមប្រធាន​បទ “មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ។

កងកម្លាំងជាសិក្ខាកាម ដែល​បានចូលរួម ​គឺបានបង្ហាញការចាប់អារម្មណ៍ និងទទួលបាន​បទពិសោធន៍ជាច្រើន ​ការងារដោះមីន​ជាមួយបណ្តាប្រទេសនានា ជាពិសេសចំណេះដឹង​ការវិវត្តថ្មីៗពីវិស័យមីន និងដឹងអំពីរបៀបដោះមីនមនុស្សធម៌ ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺន​នេះនឹងជំរុញបណ្តាប្រទេសរួបរួមគ្នា សាមគ្គីភាព ​បង្កើនសកម្មភាពដោះមីនមនុស្សធម៌ ក្នុង​ក្របខ័ណ្ឌអាស៊ាន បូក​ និងអង្គការសហប្រជាជាតិ។

នៅក្នុងវគ្គហ្វឹកហ្វឺនដោះមីន ​នៅលើទីលានចំការមីន​ រយៈពេល១០ថ្ងៃ​ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា លំហាត់ហ្វឹកហ្វឹនជំនាញដោះមីន និង​កម្ទេច​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូក ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះ ​និងចិនធ្វើជាសហប្រធានរៀបចំ​ គឺបានដំណើរយ៉ាងសកម្មភាព ហើយគ្រប់ភាគី​កងទ័ពបណ្តាប្រទេសនានា ​គឺបានផ្លាស់ប្តូរទស្សនៈ ​បទពិសោធន៍​ស្តីអំពីមីនឲ្យគ្នាទៅវិញទៅមក ការ​ប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាដោះមីនទំនើប ​ការធ្វើនវានុវត្តន៍ ​ដោះមីន និងការ​កម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺននេះ នឹងរួមចំណែកមួយ​យ៉ាងសំខាន់ ជួយកម្ពុជា​ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន​ នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា​ គិតចាប់ពីការបង្កើតសាលា​ហ្វឹកហ្វឺន​PKO ​នៅខេត្តកំពង់ស្ពឺនេះ ​គឺកម្ពុជា ធ្លាប់បាន​ទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់​ហ្វឹកហ្វឺន​ពហុសាសន៍រួមមាន៖ លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការរក្សា​សន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក ​មានប្រទេសចូលរួម​ចំនួន៩ប្រទេស រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ទីបញ្ជាការ ដែលជា​ការឧបត្ថម្ភរបស់គម្រោង​ GPOIចំនួន២៣ប្រទេសចូលរួម ​និងរៀបចំ ហ្វឹកហ្វឺន​ជំនាញបច្ចេកទេសប្រឆាំង​បន្សាបគ្រឿងផ្ទុះកែច្នៃ​ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់អាស៊ាន​និងតំបន់​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋបារាំង​ចំនួន​៥វគ្គ ​មានប្រទេស​ចូលរួម​សរុបចំនួន ១២ប្រទេស៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm