រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​បិទ​ទីក្រុង​ ខណៈ​ករណី​ឆ្លង​វីរុស​​ Covid-19 កើន​ឡើង​

2021/05/29 05:59:07 pm        328

​ម៉ាឡេស៊ី៖ រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ម៉ាឡេស៊ី​នឹង​ដាក់​ក្រោម​ការ​បិទ​ក្រុងនៅ​ទូទាំង​ប្រទេស ខណៈ​ករណី​ជំងឺ Covid-19 ប្រចាំថ្ងៃ​បាន​កើន​ឡើង​ជាង ​៨,០០០​ករណី​។

ការិយាល័យនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូងនៃ​ការ​បិទ​ក្រុងដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា គ្រប់​វិស័យ​សេដ្ឋកិច្ច និង​សង្គមមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ឡើយ លើកលែង​សេវាកម្ម​សេដ្ឋ​កិច្ច​សំខាន់ៗ​។ ជាមួយ​នឹង​ការ​កើន​ឡើង​នា​ពេល​ថ្មីៗនូវ​ករណី​ប្រចាំថ្ងៃ សមត្ថភាព​របស់​មន្ទីរពេទ្យនៅ​ជុំវិញ​ប្រទេសដែល​ព្យាបាល​អ្នកជំងឺ​ Covid-19 ត្រូវ​បាន​កំណត់​ចំនួន​កើន​ឡើង​។ រដ្ឋាភិបាលនឹង​ធានា​ពី​ប្រព័ន្ធ​សុខភាព​សាធារណៈ​មិន​ឲ្យ​ដួល​រលំ គាំទ្រ​ និង​ផ្តល់​ជំនួយដល់​ក្រសួងសុខាភិបាល ដើម្បី​បង្កើន​សមត្ថភាព​មន្ទីរ​ពេទ្យនៅ​ក្នុង​ប្រទេស​ទាំងមូល​។ រដ្ឋាភិបាល​និយាយ​ថា នឹង​ធ្វើការ​ដើម្បី​បង្កើន​អត្រា​ការ​ចាក់​វ៉ាក់សាំង និង​ប្រកាស​កញ្ចប់​ជំនួយជួយ​ដល់​ប្រជាជន វិស័យ​សេដ្ឋកិច្ចដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បិទ​ក្រុង​។

ប្រសិនបើ​ករណី​ប្រចាំថ្ងៃបង្ហាញ​និន្នាការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ​បន្ទាប់​ពី​រយៈ​ពេល ​១៤​ថ្ងៃ សកម្មភាព​សេដ្ឋកិច្ចនឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​។ ប្រទេស​ម៉ាឡេស៊ីបាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​ការ​ឆ្លង​ជំងឺ​ Covid-19 ថ្មី​នៅ​ក្នុង​សប្ដាហ៍​ថ្មីៗ​នេះមាន​កំណត់​ត្រា​ខ្ពស់​ចំនួន​៨,២៩០​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ដែល​នាំ​ឲ្យ​ករណី​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៥៤៩,៥១៤​ករណី ហើយ​អ្នក​ស្លាប់​ចំនួន​ ៦១​នាក់​ត្រូវ​បាន​រាយការណ៍ នាំ​ឲ្យ​កំណើន​អ្នក​ស្លាប់​កើន​ដល់ ២,៥៥២​នាក់​។

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm       
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        20
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm