ប្រទេសប៉េរូ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅតាមផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង

2023/09/19 03:59:17 pm        185

ប៉េរូ៖ ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឱ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។

លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ ប៉ូរ៉ាស)ទាំងនៅក្នុងរដ្ឋធានី លីម៉ា និងនៅភាគខាងជើងនៃស្រុក តាឡារ៉ា (Talara) ដោយបន្ថែមនៅក្នុងបទសម្ភាសន៍មួយថា វិធានការនេះមានគោលបំណងបង្កើន «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានរាយការណ៍ពីការវាយប្រហារនៅក្នុងទីក្រុង សាន វ៉ាន់ រួមទាំងការគប់គ្រាប់បែកដៃសង្រ្គាមចូលទៅក្នុងក្លឹបរាត្រីមួយ ដែលការវាយប្រហារដោយគ្រាប់បែកដៃមួយទៀតនៅក្បែរនោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់រងរបួស។ 

របាយការណ៍ឧក្រិដ្ឋកម្មទៅកាន់នគរបាលក្នុងរដ្ឋធានី លីម៉ា បានកើនឡើងដល់ជិត១៦០.២០០ករណីកាលពីឆ្នាំមុន ធៀបនឹងចំនួន១២០.៣៥០ករណីក្នុងឆ្នាំ២០២១ នេះបើយោងតាមការិយាល័យទទួលបណ្ដឹងពលរដ្ឋ របស់ប្រទេសប៉េរូ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm