ពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា បន្តចេញវីដេអូប្រកាសត្រៀមទទួលស្វាគមន៍សម្តេចធិបតី នៅអាមេរិក

2023/09/19 04:56:52 pm        193

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា បានបន្តចេញវីដេអូ ប្រកាសចាំទទួលស្វាគមន៍ដល់វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៨ (UN)នៅទីក្រុងញ៉ូវយ៉ក ​សហរដ្ឋអាមេរិក​ នាចុងខែកញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ។

តាមរយៈវីដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ​ជាក្រុមផង​ និងម្នាក់ឯងផង​ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នានាសហរដ្ឋអាមេរិក ​ប្រទេសកាណាដា ​បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ​និងត្រៀមខ្លួនរួចជាស្រេច​ជាមួយក្រុមគ្រួសាររបស់ពួកគេ ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត​ លើទឹកដីអាមេរិក។

ពួកគាត់ បានអះអាងទៀតថា ការឆ្លៀតរបស់ពួកគាត់​ដើម្បីស្វាគមន៍សម្តេចធិបតី នាយករដ្ឋមន្រ្តី លើទឹកដីអាមេរិកនោះ ​ពុំមានអ្នកណាម្នាក់ធ្វើការ​បង្ខិតបង្ខំ​ និង​ជួលអ្វីនោះឡើយ គឺពួកគាត់​ស្ម័គ្រចិត្ត​ទៅដោយខ្លួនឯង ​ក្នុងនាមពលរដ្ឋខ្មែរឯនាយសមុទ្រស្រលាញ់​សុខសន្តិភាព និងការអភិវឌ្ឍ​ដល់​ប្រទេសជាតិខ្លួនឯងនោះ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​នឹងធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិក​នៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៨(UN)។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូង​លើទឹកដីអាមេរិក បន្ទាប់ពី​សម្តេចត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្រ្តីកម្ពុជានីតិកាលទី៧នេះ ​សម្តេចធិបតី ​នឹងជួបជាមួយមន្ត្រី​ជាន់ខ្ពស់ ​និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក ​និងបងប្អូនប្រជាពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅទី នោះផងដែរ។

តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសទាំង​នោះក៏បាន បង្ហាញ​នូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេចធិបតី​ធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិកប្រកបដោយសុវត្ថិភាព​ និងទទួល​បាន​ជោគជ័យ​គ្រប់ភារកិច្ចផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm