សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី បង្កើនល្បឿនសកម្មភាពផ្នែកការទូត ខណៈមានភាពតានតឹង

2023/09/19 06:01:37 pm        90

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃចាប់ពីថ្ងៃចន្ទទី១៨ខែកញ្ញាដើមសប្ដាហ៍នេះសម្រាប់ជំនួបជាមួយសមាភាគីលោក Sergey Lavrov  ខណៈប្រមុខការទូតអាមេរិកអាមេរិក លោក Antony Blinken បានជួបអនុប្រធានាធិបតីរបស់ចិន លោក ហាន ចឹង ( Han Zheng) នៅក្នុងទីក្រុង New York។   

លោក Wang បានជួបលោក Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ។ លោក Wang និយាយថា ចិន និងរុស្ស៊ី ចាំបាច់ត្រូវធ្វើជាមហាអំណាចពិភពលោកឈានមុខ និងបំពេញការកាតព្វកិច្ចទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួន ក្នុងពេលការប្រឈមចេះតែបន្តកើនឡើង ស្របពេលការរីកធំនៃអនុត្តរភាព និងការប្រឈមក្នុងតំបន់។ លោក Lavrov បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងរុស្ស៊ី ក្នុងការធានាបាននូវយុត្តិធម៌ជុំវិញបញ្ហានានាលើសកលលោក។  

ជំនួបប្រមុខការទូតទាំង២ទំនងគ្របដណ្ដប់លើការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ។ លោក Lavrov អាចផ្ដល់របាយការណ៍ដល់លោក Wang លើអ្វីដែលលោកប្រធានាធិបតី Vladimir Putin បានពិភាក្សាក្នុងកិច្ចប្រជុំកំពូលថ្មីៗជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។   

មន្ត្រីជាន់ខ្ពស់ទាំង២ ក៏អាចពិភាក្សាពីផែនការរៀបចំជំនួបកំពូលរុស្ស៊ី -ចិន ផងដែរនៅខាងក្រៅជំនួបវាទិការខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតោបត្តិការអន្តរជាតិ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិនខែតុលាខាងមុខ ។គេរំពឹងថា លោក Putin និងចូលរួមវាទិការនេះតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping។ ប្រមុខការទូតអាមេរិក លោក Blinken និងអនុប្រធានាធិបតីចិន លោក Han បានជួបគ្នានៅកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបទីក្រុង New York។ ជំនួបនេះអាចធ្វើឡើងក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-ចិន ដែលអាចនឹងកើតឡើងនៅជំនួបថ្នាក់ដឹកនាំ APEC ដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំនេះ។ កាលពីចុងសប្ដាហ៍មុន មហាអំណាចសេដ្ឋកិច្ចទាំង២បានរៀបចំជំនួបមន្ត្រីជាន់ខ្ពស់មួយ រវាងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan និងប្រមុខការទូតចិន លោក Wang Yi នៅប្រទេសកោះម៉ាល់តា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm