សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ ពេលឃើញកម្ពុជា​ស្និទ្ធស្នាល​ជាមួយចិន

2023/09/19 06:35:29 pm        246

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុម​អ្នកវិភាគ​មួយក្តាប់តូច ​ដែលបាននិយាយថា កម្ពុជា ​មានការ​ស្និទ្ធស្នាល​ជាមួយចិន ​នឹង​ធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យ​ភាព​របស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ​ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាល​បច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗ​យ៉ាងដូច្នេះដែរ គឺ​មិនរណបប្រទេសណាមួយនោះឡើយ។

ការលើកឡើងរបស់សម្តេចធិបតី ​នាយករដ្ឋមន្រ្តីនេះ​គឺបានធ្វើឡើងក្នុងឱកាស ​អញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតជិតពីរម៉ឺននាក់​ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ​ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះ​គឺមានក្រុមអ្នកវិភាគមួយ​ចំនួន​បានបកស្រាយ​ច្រើនណាស់ ហើយសម្តេច​សូម​សរសើរ​ពួក គាត់ទាំងនោះពូកែខ្លាំង​ណាស់ក្នុងការវាយតម្លៃ ​ប៉ុន្តែការវាយ​តម្លៃ​របស់ពួកគាត់គឺពុំដែល​ត្រូវទាល់​តែសោះ ពីព្រោះថា ​រាល់សកម្មភាព ​និងគោលនយោបាយការទូត​របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ ​ដែលដឹកនាំដោយ​សម្តេចនាពេលនេះ​គឺអនុវត្តទៅតាមគោលនយោបាយចាស់ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ​គឺធ្វើអ្វីក៏ដោយគឺគិតពីផលប្រយោជន៍​ជាតិជាធំទាំងអស់។

នៅក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតនោះដែរ សម្តេចប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​ក៏បានវាយបកទៅកាន់​អ្នករិះគន់​ដែល​លើកឡើងថា មានប្រទេស​ជាច្រើន​រិះគន់កម្ពុជា​ដែលប្រកាន់គោល​ជំហរគោល​នយោបាយចិនតែមួយ។

សម្តេចបានបញ្ជាក់ទៅកាន់ពួកទាំងនោះវិញថា កម្ពុជានៅតែប្រកាន់គោលជំហរ​នយោបាយចិនមួយ​ដដែល ដោយជំហរកម្ពុជានេះគឺមិនខុសនោះទេ ខណៈមានប្រទេសនៅ​លើពិភពលោក ក៏បាន​ប្រកាន់ជំហរ​ដូចកម្ពុជា​យ៉ាងដូច្នេះដែរ​ដូចជាសហរដ្ឋអាមេរិក ​និងប្រទេសដែលមានជា​សមាជិក​របស់អង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេសគឺមាន ១៨១ប្រទេសសុទ្ធតែប្រកាន់​នូវគោល​នយោបាយចិន​មួយទាំងអស់ ​៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm