ប្រទេសថៃមានភ្ញៀវទេសចរបរទេសចំនួន១៩លាននាក់ ក្នុងឆ្នាំ ២០២៣

2023/09/19 08:01:54 pm        82

ក្រសួងទេសចរណ៍ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា ប្រទេសថៃមានភ្ញៀវទេសចរចំនួន ១៩លាននាក់ ចាប់ពីខែមករា រហូតមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣ ។

ពួកគេបន្តថា ការមកដល់របស់ភ្ញៀវបរទេស បានបង្កើតប្រាក់ចំណូល ៧៩៥ពាន់លានបាត(ស្មើនឹង ២២,២៦ពាន់លានដុល្លារ) ហើយស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃ កំពុងបង្ហាញសញ្ញារីកចម្រើន ខណៈដែលការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិន នឹងធ្វើឲ្យវិស័យមួយនេះ កាន់តែលូតលាស់ខ្លាំង ។

ការមកដល់របស់ភ្ញៀវទេសចរបរទេស ត្រូវបានគេរំពឹងថា នឹងបន្តហក់ឡើងខ្ពស់ទៀត ពេលដែលឧស្សាហកម្មគ្មានផ្សែងមួយនេះ ចូលដល់រដូវវិស្សមកាលកម្រិតខ្ពស់ក្នុងសប្តាហ៍នេះ ពិសេសគឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ។

រដ្ឋាភិបាលថ្មីរបស់ថៃ មានគម្រោងជំរុញការមកដល់របស់ភ្ញៀវទេសចរ ជាមួយនឹងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសកាហ្សាក់ស្ថាន និងប្រទេសចិន ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ដំណាច់ខែកុម្ភៈឆ្នាំក្រោយ ។

សូមបញ្ជាក់ថា វិស័យទេសចរណ៍ បានក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងការលើកស្ទួយប្រទេសសេដ្ឋកិច្ចធំបំផុត ទី ២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ រដ្ឋាភិបាលថៃ រំពឹងថានឹងមើលឃើញការមកដល់របស់ភ្ញៀវទេសចរបរទេស ២៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ ។

កាលពីឆ្នាំ ២០១៩ ប្រទេសថៃ មាននូវភ្ញៀវទេសចរបរទេសចំនួន ៣៩,៩លាននាក់ ដែលរួមទាំងភ្ញៀវទេសចរ ១១លាននាក់មកពីចិន ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm