សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋយកកូនច្រើន ដើម្បីបញ្ចៀសកំណើនមនុស្សវ័យចាស់នៅឆ្នាំ២០៥០

2023/09/19 08:31:59 pm        155

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ដើម្បីបញ្ចៀសកំណើនមនុស្សវ័យចាស់នៅឆ្នាំ២០៥០ និងធានាលើកម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ខណៈបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាកង្វះខាតយុវជនជំនាន់ក្រោយដោយសារតែមានកំណើនមនុស្សវ័យចាស់ច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសជិត២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា តាមការព្យាករណ៍ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានមនុស្ស​ចាស់ច្រើន​នៅឆ្នាំ ២០៥០ ដូច្នេះដើម្បីបញ្ចៀសកុំឱ្យដល់ពេលនោះ​មានបញ្ហានេះកើតឡើង គឺប្រជាពលរដ្ឋត្រូវ​យកកូនឱ្យបានច្រើនពីពេលបច្ចុប្បន្ន ​ដើម្បីធានាដល់កម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្ននេះតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជា ប្រទេសចិន ប្រទេសជប៉ុន ​និងសិង្ហបុរីជាដើម ក៏កំពុងមានបញ្ហាប្រឈមលើបញ្ហាកំណើន​មនុស្សចាស់ច្រើន ​និងកំណើនយុវជនវ័យក្មេងតិចនេះដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​ចំពោះការយកកូនច្រើននេះ ក៏មិនត្រូវឱ្យលើស​លុបពេកដែរ គឺធ្វើម៉េចឱ្យ​សមស្រប​ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីរក្សា​បាននូវស្ថេរភាព ​និងតុល្យភាពនៃការអភិវឌ្ឍ ​ខណៈតាមរបាយការណ៍របស់​ក្រសួងផែនការ បច្ចុប្បន្នប្រទេសកម្ពុជាមាន​ប្រជាជនសរុបប្រមាណ ១៧ លាននាក់៕អត្ថបទ៖ ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm