មជ្ឈមណ្ឌលកម្ពុជា៤.០ រៀបចំវេទិកាលើកទី១ ស្ដីពី “យុវជន៤.០” ផ្តោតលើយុវជនក្នុងយុគសម័យឌីជីថល

2023/09/19 08:56:41 pm        245

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​រៀបចំឡើងក្រោមកិច្ចពិភាក្សាចំនួនពីរ គឺ “យុវជន និងការអប់រំឌីជីថល ជំនាញឌីជីថល និងអាជីពឌីជីថល” រីឯកិច្ចពិភាក្សាបន្ទាប់គឺផ្តោតលើ “ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន”។

មជ្ឈមណ្ឌលកម្ពុជា៤.០ក្រោមអាធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ ​គឺមានការចូលរួមពីអ្នកជំនាញ ជាច្រើនវិស័យ ដើម្បីជជែកពិភាក្សា ​លើប្រធានបទពីរផ្សេងគ្នា ​ចែករំលែកជូនអ្នកចូលរួម ដែលភាគច្រើនជានិស្សិត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានេះជាការប្រមូលផ្តុំអ្នកជំនាញ ​និងភាគីពាក់ព័ន្ធ រួមមាន ​អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរ​យោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។

ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ​ផ្តោតសំខាន់លើយុវជនក្នុង​យុគសម័យ​ឌីជីថល ដោយហេតុថាយុវជនជាកម្លាំងចលករសំខាន់​សម្រាប់កម្ពុជា​នាថ្ងៃអនាគត​ក្នុងការជំរុញការកសាងសេដ្ឋកិច្ច ​និងសង្គមឌីជីថល។

ឯកឧត្តម បញ្ជាក់ដែរថា ការឈានទៅសម្រេចបានសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមាន​លក្ខណៈពេញលេញ ​គឺទាមទារមូលធនមនុស្ស ដែលមនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដោយ​តម្រូវឱ្យកម្លាំងពលកម្ម មានចំណេះ មានជំនាញ ​អាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ​ដើម្បីទាញយកសក្តានុពល ​និងផលប្រយោជន៍ពីបច្ចេកវិទ្យា។ ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​នេះក៏ស្របតាមគោលនយោបាយរបស់​ រាជរដ្ឋាភិបាលកម្ពុជា នីតតិកាលទី ៧ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាល ​បានកំណត់ក្នុងកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ​ដោយកំណត់យកអាទិភាពគន្លឹះ​ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

គួរបញ្ជាក់ថា កិច្ចពិភាក្សាវគ្គទី១ក្នុងវេទិកានេះ គឺមានការចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ សភាពាណិជ្ជកម្មកម្ពុជា ​និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។ ​កិច្ចពិភាក្សានេះ រំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការ​យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម​ ដើម្បីពង្រឹងការអប់រំឌីជីថល​ និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។

លើសពីនេះទៀត នៅក្នុងកិច្ចពិភាក្សាក៏បានលើកពីទំនាក់ទំនងរវាងយុវជន ជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ​ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ ​និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថា​ការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការ​ជាក់ស្តែង​នៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យនៃការចាប់​យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។

សម្រាប់កិច្ចពិភាក្សាវគ្គទី២ មានការចូលរួមពីវាគ្មិនតំណាងក្រសួងសុខាភិបាល វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមហ៊ុនស្មាត ដោយបានពិភាក្សារួមគ្នាលើប្រធាន​បទស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន។ នៅក្នុងកិច្ចពិភាក្សាមានការលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់​បច្ចេកវិទ្យាជាជំនួយ​ក្នុងការ​ដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ​ចំគោលដៅ ​និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm