លីគអាមេរិក សម្រេចបណ្តេញកីឡាករម្នាក់ក្រោយប្រើឈ្មោះក្លែងក្លាយ​ទៅប្រកួតកន្លែងផ្សេង

2023/09/19 09:09:05 pm        531

លីគបាល់ទាត់អាមេរិក Major League Soccer បានសម្រេច​បញ្ចប់​កិច្ច​សន្យា​ខ្សែ​បម្រើ​របស់​ក្លិប​បាល់​ទាត់​ CF Montreal, Matko Miljevic ក្រោម​ការ​ចោទ​ប្រកាន​ថា​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​ទៅ​ប្រកួត​នៅ​ក្របខណ្ឌពាក់កណ្តាលអាជីពមួយនៅកាណាដា។

សារព័ត៌មាននៅកាណាដាព្រោងព្រាតបានចុះផ្សាយបន្ថែមថា កីឡាករវ័យ ២២ ឆ្នាំរូប​នេះថែ​មទាំង​បាន​ប្រើប្រាស់​អំពើ​ហឹង្សា​លើគូប្រកួតផងដែរ។

ក្លិបបាល់ទាត់ CF Montreal ក៏បានបញ្ជាក់ថា កីឡាករវ័យ ២២ ឆ្នាំអាមេរិក​រូប​នេះ​ក៏​បាន​ចាក​ចេញ​ពី​ក្លិប​ផង​ដែរ​ ស្របពេលគ្រូបង្វឹកលោក Hernan Losada ក៏ធ្លាប់ឱ្យដឹង​សប្តាហ៍​មុន​ដែរ​ពី​ការ​ចាប់​ផ្តើម​ស៊ើបអ​ង្កេត​ក្រោយលេចចេញព័ត៌មាននេះ។

សូមបញ្ជាក់ថា​ សារព័ត៌មានអាមេរិកក៏ដូចជាកាណាដាបានចុះផ្សាយថា Matko Miljevic បានចូលលេង ៣ ប្រកួតឱ្យក្រុមរបស់មិត្តភក្តិរបស់ខ្លួនដែលលេងនៅក្របខណ្ឌពាក់កណ្តាលអាជីពនៅទីក្រុង Quebec និង​បានស៊ុតបញ្ចូលទី ៦ គ្រាប់ បន្ទាប់ពីទំនេរមិនសូវបានចូលលេងនៅ CF Montreal។

អតីតកីឡាកររបស់ក្លិបអាហ្សង់ទីន Argentinos Juniors រូបនេះបង្ហាញខ្លួនបាន ៨ ប្រកួតនៅក្របខណ្ឌ Major League Soccer រដូវកាលនេះ តែសុទ្ធតែអង្គុយកៅអីបម្រុង៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm