រាជរដ្ឋាភិបាលដោះស្រាយកង្វល់វិស័យឯកជនសំដៅលើកកម្ពស់ការធ្វើធុរកិច្ច និងប្រកួតប្រជែងស្មើភាពគ្នា

2023/09/19 10:39:29 pm        189

ភ្នំពេញ៖ កិច្ចប្រជុំការងារក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ​បានដោះស្រាយ​សំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យ​ឯកជនជួបប្រទះ និងការស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ​ពន្ធដារ ​និងអភិបាលកិច្ច “ក្រុម ឃ” (តំណាងរាជរដ្ឋាភិបាល) ​និងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៨ ខែកញ្ញា នេះបានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ​និងស្តាប់សំណូមពរ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យ​បាន​សមស្របជូនវិស័យឯកជន ​វិនិយោគិន ​និងធុរជននៅក្នុងប្រទេសកម្ពុជា ។

ជុំវិញកិច្ចប្រជុំនេះដែរ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត​ឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន ​និងរាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ ​និងសំណូមពររបស់វិស័យឯកជន, ​ហើយកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលើ​របៀបវារៈមួយ​ចំនួនរួមមាន៖ ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើផលិតផលបារីនាំចូល, ​ពាណិជ្ជកម្មខុសច្បាប់, សិទ្ធិផ្តាច់មុខ ​និងការនាំចូលរថយន្តម៉ូដែលចុងក្រោយស្ថិតក្រោមសិទ្ធិផ្តាច់មុខ, ការធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អ្នកជាប់ពន្ធតូច ​ឬសហគ្រាស​ដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ, និងការបញ្ចូល​ភាគហ៊ុននិកបន្ថែមរបស់​អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ និង​សហគ្រាសឯកបុគ្គល ។ កិច្ចប្រជុំក៏បានពិភាក្សាលើការស្នើសុំរៀបចំ “សៀវភៅ ស” ដែលជាការ​ចងក្រងនូវកំណត់ហេតុបូកសរុប និងការសម្រេចរបស់អង្គប្រជុំមុនៗផងដែរ ។

ជាលទ្ធផល, អង្គប្រជុំបានដោះស្រាយសំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យឯកជន​បានលើកឡើង ​និងបានស្នើឲ្យក្រ សួង-ស្ថាប័នពាក់ព័ន្ធ រៀបចំដាក់ចេញនូវវិធានការ​យន្តការ​សមស្រប សម្រាប់ដោះស្រាយតាមសមត្ថកិច្ច ​និងភារកិច្ចរៀងខ្លួនៗ ដើម្បីស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា​ តម្លាភាព ​ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ ​និងបទប្បញ្ញាត្តិ ដែលមានជាធរមាន​៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm