អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន

2023/09/19 10:50:03 pm        328

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជុំវិញបញ្ហាគ្រឿងញៀនដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣ថា អនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេច​បង្កើតhotline ដើម្បីទទួលព័ត៌មាននានាពីគ្រប់មជ្ឈដ្ឋាន ​មិនថាប្រជាប្រជាពលរដ្ឋ ​និងសង្គមស៊ីវិល ​ហើយធានាការសម្ងាត់​ ​ក្នុងគោលដៅស្វែងរកការពិត ​និងចាត់វិធានការភ្លាមៗ។

នាយឧត្តមសេនីយ៍ ​បញ្ជាក់ថា ​គ្រឿងញៀនដែលរកឃើញ និងបង្ក្រាបបានកន្លងមកមាន​ប្រមាណ ៩០ភាគរយមកពីបរទេស ​ដោយនាំចូលច្រើនជាងគេ​ គឺតាមផ្លូវគោក និងមួយចំនួនទៀតជាករណី​កែច្នៃ​ក្នុងប្រទេស ខណៈឯកឧត្តម អះអាងថា កម្ពុជាជាប្រទេសដែលឧក្រិដ្ឋជនឆ្លងកាត់​សម្រាប់ការដឹក​ជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ បន្តថា ឯកឧត្តមសន្តិបណ្ឌិត នេ សាវឿន ក្នុងនាមប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានដាក់ចេញនូវសកម្មភាពគឺកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ដោយអនុវត្តព្រមគ្នាទាំងគោលនយោបាយ​ និងអនុវត្តច្បាប់ ធ្វើយ៉ាងណា​ឲ្យការ​ប្រយុទ្ធប្រឆាំង​ និងបង្ក្រាបការជួញដូរគ្រឿងញៀន​ទទួលបានប្រសិទ្ធភាព​។

លើសពីនេះ ​នាយឧត្តមសេនីយ៍ បន្ថែមថា ផ្អែកតាមការអនុវត្តគោលនយោបាយកន្លងមកពាក់ព័ន្ធ​នឹង​បញ្ហាគ្រឿងញៀន ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរកឃើញក្នុង​ចំណោម​ក្លឹបកម្សាន្ត ​និងខារ៉ាអូខេនៅទូទាំង​ប្រទេស ​ចំនួនប្រមាណ ១,៣០០កន្លែង​នោះមានពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន ​ដែលបញ្ហានេះ​ស្ថិតក្នុងការឈាន​ទៅលុបបំបាត់ ​តាមរយៈការធ្វើកិច្ចសន្យា និងការគ្រប់គ្រង​ជាមួយម្ចាស់ទីតាំង ​និងម្ចាស់អាជីវកម្មឱ្យបានច្បាស់លាស់ជាងមុន ដើម្បី​ឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឬបោះសំអាត​គ្រឿងញៀន​នៅតាមទីតាំងទាំងអស់នោះ៕ អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm