ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់មនុស្សជាច្រើននាក់​ នៅកាស៊ីណូតន់ហន់​ស្រុកកំពង់ត្រាច

2021/05/29 11:24:41 pm        1.3 K

កំពត ៖ មនុស្ស៨នាក់ហើយត្រូវបានធ្វើតេស្តបឋមឃើញវិជ្ជមានកូវីដ-១៩ ហើយមនុស្ស​ជាង​១០០នាក់ផ្សេងទៀត កំពុងបន្តធ្វើតេស្ត ករណីនេះ មន្ត្រីជំនាញថា អាចមានអ្នកផ្ទុកច្រើននាក់​ទៀត ប៉ុន្តែលទ្ធផលនឹងដឹងច្បាស់ នៅពេលរសៀលថ្ងៃទី២៩ ខែឧសភានេះ។

អាជ្ញាធរស្រុកកំពង់ត្រាច នៅថ្ងៃនេះ បានចុះទៅបិទខ្ទប់ បរិវេណកាស៊ីណូសុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ដើម្បី​ឱ្យមន្ត្រីជំនាញធ្វើតេស្ត មនុស្សជាង១០០នាក់ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤ នាក់ កាលពីយប់ថ្ងៃទី២៨ ខែឧសភា កន្លងទៅ ។

លោកវេជ្ជបណ្ឌិតពៅ សារី ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាល​ពីយប់ថ្ងៃទី២៨ ខែឧសភា ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញបុគ្គលិកកាស៊ីណូសុខ គឹមម៉េង ៤នាក់ មានវិជ្ជមានកូវីដ១៩។ ហើយនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅបន្តធ្វើតេស្តនៅឡើយ ហើយរហូតមកដល់ វេលាម៉ោង១០ព្រឹកនេះ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមាន​បួននាក់​បន្ថែមទៀត។

លោកវេជ្ជបណ្ឌិត បានព្យាករណ៍ថា អាចនឹងមានអ្នកវិជ្ជមានជាច្រើននាក់បន្ថែមទៀត តែពេលនេះ​ ក្រុមមន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធកំពុងធ្វើការងារ​យ៉ាង​សស្រាក់សស្រាំបំផុត។

ចំណែកលោកវេជ្ជបណ្ឌិត ហេង ចន្ថា ប្រធានកក្រុមការងារឆ្លើយតបបន្ទាន់កូវីដ-១៩ ខេត្ត បានប្រាប់ថា ក្រុមការងារជាច្រើនក្រុម កំពុងធ្វើសេត្តបន្ត ដូច្នេះលោកមិនទាន់អាចប្រាប់​ចំនួន​អ្នកវិជ្ជាមានកូកូវីដ-១៩ នៅកាស៊ីណូនេះ បាននៅឡើយទេ លទ្ធផលសរុបអាចចេញ​នៅ​ពេលរសៀល។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទោះបីស្ថិតក្នុង​ដំណាក់កាល នៃវិបត្តិកូវីដ-១៩ ក្តី កាស៊ីណូសុខគឹមម៉េងនៅតែដំណើរការបើកលេងជាធម្មតា ដោយមិនមានការអាក់ខានឡើយ។ ហើយអ្នកលេងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ត្បិតខាងភាគីវៀតណាមបានរឹតត្បិតមិនឱ្យពលរដ្ឋរបស់គេឆ្លងចូលមកកម្ពុជាឡើយ៕

អត្ថបទ ៖ អាន សារីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm